បរទេស៖ ក្រុមបិសាចក្រហម Man.  United ចង់ឃើញ Eric Bailly បង្ហាញពីភាពរឹងមាំលើផ្នែកកាយសម្បទា មុនពេលផ្តល់ការលើក ទឹកចិត្តដល់ខ្សែការពារកណ្តាលរូបនេះនូវកិច្ចសន្យាថ្មីបន្តលេងនៅទឹកដី Old Trafford បានជាច្រើនឆ្នាំបន្តទៀត។

Eric Bailly was selling old phones and cigarettes on Ivory Coast streets  just five years before £80k-a-week Man Utd move

កីឡា​ករ​វ័យ ២៦ ឆ្នាំរូបនេះចូលលេងបានតែ ១៤ លើកប៉ុណ្ណោះ សម្រាប់ការប្រកួតនៅរដូវកាល២០២០-២០២១ ជាមួយការព្យាយាមបង្ហាញទម្រង់លេងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ក្រោយពីចូលលេងបាន ៩០ នាទីពេញពេលជំនួបស្មើជាមួយ Crystal Palace កាលពីយប់ថ្ងៃពុធ ការពិត Bailly ទើបតែ​បានបង្ហាញខ្លួនបាន ៨ លើកប៉ុណ្ណោះនៅក្របខណ្ឌ Premier League រដូវកាលនេះ។ប្រភពពីគេហទំព័រ ESPN បានចុះ​ផ្សាយថាៈ លោក Ole Gunnar Solskjaer កំពុងពិភាក្សាជា មួយខ្សែការពារកណ្តាលអន្តរជាតិ​កូឌីវ័ររូបនេះ​ខណៈ​កិច្ច​ព្រមព្រៀងបច្ចុប្បន្នរបស់គេ នឹងផុតកំណត់នៅពាក់កណ្តាលឆ្នាំ ២០២២ ។

United fans demand Bailly recall - United In Focus

Bailly បានបង្ហាញខ្លួនចំនួន ៩៩ ដង​សម្រាប់​ក្រុម Man United ចាប់តាំងពីបានមកដល់ពី Villarreal កាលពីខែកក្កដាឆ្នាំ ២០១៦ ។ គ្រូបង្វឹកសញ្ជាតិន័រវេលោកSolskjaer ក៏មានចំណាប់អារម្មណ៍ចង់នាំយកខ្សែការពារថ្មីមកជួយក្រុមបន្ថែមទៀតផងដែរ ប៉ុន្តែការចំណាយប្រាក់ចង់បានកីឡាករមានសមត្ថភាពនៅនៅក្នុងទីផ្សារនាពេលខាងមុខអាចប្រឈមព្រោះតែដោយសារតែផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃរីករាលដាលមេរោគកូវីត-១៩៕

 

ប្រភពព័ត៍មាន៖ Sportsmole