បរទេស៖ អាចនិយាយបានថាគ្រូបង្វឹក Real Madrid លោក Zinedine Zidaneទទួលបានដំណឹងល្អខ្លះៗ ខណៈខ្សែប្រយុទ្ធឆ្នើម Karim Benzema បានវិលត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមមុនការប្រកួតនៅថ្ងៃអាទិត្យនេះជាមួយក្រុមឈរ​កំពូលតារាងគឺ​ម្ចាស់ផ្ទះ ​At Madrid  នាកីឡាដ្ឋាន Wanda Metropolitano។

Real Madrid's Zinedine Zidane: Karim Benzema Is 'Best Number Nine in the  World' | Bleacher Report | Latest News, Videos and Highlights

អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះមានទំនុកចិត្តថាខ្សែប្រយុទ្ធចាស់វស្សាកាន់ឆ្នាំ និងពោពេញទៅដោយបទពិសោធន៏ ​Benzema នឹងអាចចូលលេងក្នុងការប្រកួតលីកកំពូលអេស្បាញដ៏សំខាន់មួយនេះបាន។ ផ្ទុយទៅវិញក្នុងនាមជា គ្រូ​បង្វឹកកន្លងមករូបលោកក៏មានដែលធ្លាប់ដាក់កីឡាករអោយចូលលេងទាំងប្រថុយប្រថាននោះទេ បើទោះបីជា រូបលោក​ត្រូវការចាំបាច់៣ពិន្ទុពីការប្រកួតនេះដើម្បីកាត់បន្ថយគម្លាតគូប្រជែង Atletico Madrid ​ដែលខកខាន​ឈ្នះជើងឯក​ចាប់​តាំងពីឆ្នាំ២០១៤។

Benzema doubtful for Atalanta with Zidane not taking risks on Real Madrid  star's fitness | Goal.com

ទោះយ៉ាងណា Benzema ដែលខកខានការប្រកួត ៣ លើកចុងក្រោយដោយសារបញ្ហារបួសអាចនឹងត្រូវបានដាក់អោយ ចូលលេង ។ផ្ទុយទៅវិញ Real Madrid អាចនិងលេងដោយគ្មានខ្សែប្រយុទ្ធកណ្តាល ដូច្នេះក្រុមការពារតំណែងជើងឯក La Liga និងពង្រឹងបន្ថែមលើតំបន់ខ្សែបម្រើខណៈ Isco និង Fede Valverde អាចនឹងមានឱកាសបង្ហាញខ្លួនជម្រើសដំបូង៕

 

ប្រភពព័ត៍មាន៖ Sport.es