បរទេស៖ អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានបង្ហើបឱ្យដឹងថាក្លឹបកំពុងពិភាក្សាជាមួយខ្សែការពារ Eric Bailly ជុំវិញកិច្ចសន្យាថ្មី។

Eric Bailly

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Bailly គ្រោងនឹងផុតកំណត់នៅឆ្នាំ ២០២២ ហើយមានការសង្ស័យជាច្រើនលើកឡើងថាតើគាត់នឹងនៅបន្ត រឺក៏ចាកចេញ។ ការរងរបួសបានញាំញីដល់ពេលវេលារបស់គាត់នៅ Old Trafford ដែលធ្វើឱ្យគាត់មានឱកាសបង្ហាញខ្លួនបានតិចតួចបំផុតនៅរដូវកាលនេះ។

Ole Gunnar Solskjaer

ទោះបីជាគាត់បានចូលរួមជាមួយ Man Utd តាំងពីនៅរដូវក្តៅឆ្នាំ ២០១៦ ក៏ដោយ ប៉ុន្តែជំនួបទល់នឹង AC Milan កាលពីថ្ងៃព្រហស្បតិ៍គ្រាន់តែជាការបង្ហាញខ្លួនលើកទី ១០០ របស់ Eric Bailly ប៉ុណ្ណោះ ប៉ុន្តែលោក Solskjaer បានសារភាពថាខ្សែការពារកណ្តាលរូបនេះត្រូវរៀនពីរបៀបដើម្បីការពាររាងកាយរបស់គាត់។ លោក Ole និយាយថា៖ «ពួកយើងបានបើការចរចារជាមួយនឹង​ Eric Bailly ហើយនឹងតំណាងរបស់គាត់, Eric Bailly បច្ចុប្បន្នកាន់តែធូរស្បើយជាងមុន, ដូចអ្នកបានឃើញទម្រង់លេងរបស់គេនៅលើទីលានអញ្ចឹង។ ខ្ញុំពិតជាសប្បាយចិត្តជាមួយគេខ្លាំងណាស់។ ស្ទីលលេងរបស់គាត់បានធ្វើឱ្យគាត់បាត់បង់ការប្រកួតជាច្រើន វាមិនសាកសមសម្រាប់រយៈពេលដែលគាត់បាននៅទីនេះទេ។ បុ៉ន្តែគាត់កាន់តែខ្លាំងឡើងៗ ហើយ»៕

ប្រភពព័ត៍មាន៖ 90min