បរទេស៖ ក្រុម Manchester City ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joao Felix របស់ Atletico Madrid នៅរដូវក្តៅនេះ។

Felix will be the player everyone wants to see' - Koke backs Portuguese  star to come good for Atletico | Goal.com

កុងត្រាបច្ចុប្បន្នរបស់ Ageuro នឹងផុតកំណត់នៅចុងខែមិថុនានេះ ហើយមតិភាគច្រើនគិតថាខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះទំនងជាចាកចេញពីកីឡដ្ឋាន Etihad ដោយគ្មានតម្លៃខ្លួន។ Lionel Messi របស់ក្លឹប Barcelona និងកីឡាករ Erling Braut Haaland របស់ក្លឹប Borussia Dortmund នៅតែមានពាក្យចរចាមរាមជាមួយនឹងការផ្លាស់ទៅកាន់ក្រុមរបស់លោក Pep Guardiola ប៉ុន្តែបើយោងតាមគេហទំព័រ Eurosport បានអោយដឹងថា Felix ក៏បានក្លាយជាជម្រើសមួយទៀតរបស់លោក Pep Guardiola។

Joao Felix | Welcome to Manchester City 2019 | Skills & Goals - YouTube

បើតាមរបាយការណ៍បានអះអាងថា Man City ចាប់អារម្មណ៍លើកីឡាករអន្តរជាតិព័រទុយហ្កាល់រូបនេះមុនពេលដែលគាត់ចូលរួមជាមួយ Atletico ពី Benfica ក្នុងឆ្នាំ ២០១៩។ កីឡាករវ័យ ២១ ឆ្នាំរូបនេះរកបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ៣១ លើកសម្រាប់ក្រុមរបស់លោក Diego Simeone នៅរដូវកាល ២០២០-២១ នេះ រួមទាំង ៧គ្រាប់ក្នុង La Liga ក្នុង ២៣ប្រកួត ហើយបានជួយក្រុមយក្សមួយនេះឡើងដល់កំពូលតារាងថែមទៀតផង៕

 

ប្រភពព័ត៍មាន៖ Sportsmole