បរទេស៖ ក្រុមបិសាចក្រហម Man United បានធ្វើការទំនាក់ទំនងជាមួយ Atletico Madrid ដើម្បីពិភាក្សាអំពីលទ្ធភាពចុះហត្ថលេខា ផ្ទេរយកខ្សែប្រយុទ្ធ  Joao Felix មកកាន់ទឹកដី Old Trafford ប្រភពពីគេហទំព័រ​​ AS បានចុះផ្សាយ។

Joao Felix returns to Atletico squad with week to prepare for Chelsea game  » Chelsea News

​កីឡាករវ័យ ២២ឆ្នាំរូបនេះបានបង្ហាញ​ទម្រង់លេង​ក្រោម​ការ​ដឹកនាំរបស់លោក Diego Simeone ក្រោយផ្ទេរពីក្លឹប​យក្ស​ព័រទុយ​ហ្គាល់ Benfica ក្នុងតម្លៃបំបែកកំនត់ត្រាថ្លៃ​បំផុត​របស់​ក្លឹប​គឺ​ប្រមាណ១០០លានយូរ៉ូ នៅរដូវក្តៅឆ្នាំ ២០១៩ ។ ស្របពេលកុងត្រារបស់Felix និងត្រូវអស់សុពលភាពនៅឆ្នាំ២០២៦ មានពត៌មានបានលើកឡើងថារូបគេមានចេតនា​ចង់ចាកចេញពីទឹកដី Wanda Metropolitano នៅឆ្នាំក្រោយ។

Jurgen Klopp's Liverpool Linked With Atletico Madrid Starlet Joao Felix -  Sports Illustrated Liverpool FC News, Analysis, and More

មានក្លឹបដូចជា Man. City, Bayern Munich និង Juventus ស្ថិត​ក្នុងចំណោមក្លឹបដែល ចាប់អារម្មណ៍ត្រៀមប្រជែងចុះហត្ថលេខានាំយកFelix នៅពេល ទីផ្សារដោះដូរកីឡាករ​និង​បើកជាលើកទីពីរនៅខែមករា។ រដូវកាលថ្មីនេះFelix រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី២ដងក្នុងការបង្ហាញ​ខ្លួន ១២ ប្រកួត និងរកបានគ្រាប់បាល់សរុប២០ គ្រាប់និងAssist ១១ដងគ្រប់ក្របខណ្ឌប្រកួតទាំង៨៨លើក។ ហើយ​សម្រា​ប់​Benfica រូបគេក៏ធ្លាប់រកបានគ្រាប់បាល់ ២០ ដង និង assists ១១លើកផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole