ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Joao Felix បាន​ប្រាប់​ទៅ​សារ​ព័ត៌មាន​ Sky Italia កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បំណង​ប្រាថ្នា​របស់​ខ្លួន​នា​ពេល​អនាគត ​គឺ​ចង់​​លេង​ជា​មួយ​នឹង​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ដូច​គ្នា​គឺ Cristiano Ronaldo នៅ​ក្នុង​ក្លឹប​ដូច​គ្នា​ថែម​ទៀត​ផង​។

Felix បាន​លើក​ឡើង​ថា​៖ ” គ្មាន​អ្នក​ណា​អាច​ដឹង​ពី​អនាគត​មុន​ឡើយ​ តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ចង់​លេង​ជា​មួយ​ Ronaldo ក្នុង​ក្លឹប​តែ​មួយ​។ គាត់​តែង​តែ​ល្អ​នឹង​ខ្ញុំ លើក​​សរសើរ​ខ្ញុំ ហើយ​ជិត​ដិត​នឹង​ខ្ញុំ​មែន​ទែន​។

Felix បាន​បន្ត​ទៀត​ថា​៖ ” Ronaldo ជា​វីរបុរស​របស់​ខ្ញុំ​ ជា​មនុស្ស​ ដែល​ខ្ញុំ​គោរព​ស្រឡាញ់​ ហើយ​ខ្ញុំ​ដឹង​ក្ដី​ឡើង​មើល​គាត់​លេង​រហូត​ ” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Felix បាន​ចូល​លេង​ឲ្យ​ ក្លឹប​ Atletico Madrid ក្នុង​រដូវ​ក្ដៅ​កន្លង​មក​នេះ​ក្នុង​តម្លៃ​ខ្លួន​ជាង​ ១៤០លាន​ដុល្លារ​​ ហើយ​ថ្មីៗ​នេះ​គេ​ក៏បាន​ឈ្នះ​ពាន​រង្វាន់​ Golden Boy ផង​ដែរ​៕