បរទេស៖ ខ្សែការពារ Sergio Ramos បានវិលទៅកាន់ក្លិប Real Madrid កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ចម្ងល់ដ៏ធំបំផុតនោះគឺថា តើរូបគេវិលទៅចូលរួមជាមួយនឹងក្រុមវិញទាំងភាពល្អប្រសើរ ឬយ៉ាងណា។
ក្រោយពីការរងរបួសជង្គង់អស់រយៈពេល២ខែ Ramos បានចូលលេងរយៈពេល១ម៉ោង ក្នុងពេលក្រុម Real បានយកឈ្នះលើក្រុម Elche ខណៈដែល Real ត្រៀមលុបចោលភាពមិនច្បាស់នានា តាមរយៈការដាក់ឲ្យចូលលេងក្នុងជម្រើសដំបូងពេលប្រកួតជាមួយនឹងក្រុម Atalanta នាការប្រកួតជើងទី២ នៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។ វត្តមានរបសគេពិតជាសំខាន់សម្រាប់ក្រុម Real ដែលកំពុងនាំមុខ ១-០ ពីការប្រកួតជើងទី១កាលពីខែមុនក្នុងប្រទេសអ៊ីតាលី ក្នុងការរក្សាវត្តមានក្នុងនាមជាក្រុមអេស្ប៉ាញដំបូងគេដែលឈានទៅវគ្គ៨ក្រុមចុងក្រោយ។ ភាពមិនច្បាស់ជុំវិញអនាគតរបស់ Ramos បានក្លាជាចម្ងល់ដ៏ធំមុនការប្រកួតនេះ ខណៈដែលលោក Florentino Perez បានផ្តល់ឲ្យ Ramos នូវការបន្តកិច្ចសន្យារយៈពេល២ឆ្នាំ តែត្រូវកាត់ប្រាក់ខែ១០% ហើយជម្រើស១ទៀតគឺកិច្ចសន្យារយៈពេល១ឆ្នាំ ជាមួយនឹងប្រាក់បៀរវត្សរ៍ដដែល។

MADRID, SPAIN – DECEMBER 23: Sergio Ramos of Real Madrid looks on during the La Liga Santander match between Real Madrid and Granada CF at Estadio Alfredo Di Stefano on December 23, 2020 in Madrid, Spain. (Photo by Diego Souto/Quality Sport Images/Getty Images)
ទោះបីជាយ៉ាងណា Ramos ចង់បានកិច្ចសន្យា២ឆ្នាំទៀត ជាមួយនឹងប្រាក់ខែដដែល រួមជាមួយនឹងជម្រើសបន្តកិច្ចសន្យា១ឆ្នាំទៀត។ Ramos បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «មានភាពមិនច្បាស់លាស់ជាច្រើន»៕
ប្រភពព័ត៌មាន៖ Channel News Asia