បរទេស៖ ខ្សែ​ការ​ពារ Sergio Ramos បាន​វិល​ទៅកាន់​ក្លិប Real Madrid កាលពីថ្ងៃ​សៅរ៍ ប៉ុន្តែ ចម្ងល់​ដ៏​ធំ​បំផុត​នោះ​គឺ​ថា តើ​រូប​គេ​វិល​ទៅ​ចូលរួម​ជាមួយនឹងក្រុម​វិញ​ទាំង​ភាពល្អ​ប្រសើរ ឬ​យ៉ាង​ណា​។

ក្រោយពី​​ការ​រង​​របួសជង្គង់​អស់​រយៈ​ពេល​២​ខែ Ramos បាន​ចូល​​​លេង​រយៈ​ពេល​១​ម៉ោង ក្នុង​ពេលក្រុម Real បានយកឈ្នះ​លើក្រុម Elche ខណៈ​ដែល​ Real ត្រៀម​លុប​ចោល​ភាព​មិនច្បាស់​នានា តាម​រយៈ​ការ​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ពេល​ប្រកួត​​ជាមួយ​នឹងក្រុម Atalanta នា​​ការ​ប្រកួត​ជើង​ទី​២ នៃ​ក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ​។ វត្ត​មាន​របស​គេ​ពិត​ជា​សំខាន់​សម្រាប់​ក្រុម Real ដែល​​កំពុង​នាំមុខ ១-០ ពីការ​ប្រកួត​ជើង​ទី​១​កាលពី​ខែមុន​ក្នុង​ប្រទេស​អ៊ីតាលី ក្នុងការ​រក្សា​វត្ត​មាន​ក្នុងនាម​ជាក្រុម​អេ​ស្ប៉ាញ​ដំបូង​គេ​ដែល​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ភាព​មិន​ច្បាស់​ជុំ​វិញ​អនា​គត​របស់ Ramos បានក្លា​​ជា​ចម្ងល់​ដ៏​ធំមុន​ការ​ប្រកួតនេះ ខណៈ​ដែល​លោក Florentino Perez បាន​ផ្តល់​ឲ្យ Ramos នូវ​ការ​បន្ត​កិច្ច​សន្យា​រយៈ​ពេល​២ឆ្នាំ​ តែ​ត្រូវ​កាត់​ប្រាក់​ខែ​១០​% ហើយ​ជម្រើស​១​ទៀត​គឺ​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ ជា​មួយនឹង​ប្រាក់​បៀរ​វត្សរ៍​ដដែល​។

MADRID, SPAIN – DECEMBER 23: Sergio Ramos of Real Madrid looks on during the La Liga Santander match between Real Madrid and Granada CF at Estadio Alfredo Di Stefano on December 23, 2020 in Madrid, Spain. (Photo by Diego Souto/Quality Sport Images/Getty Images)

ទោះ​បី​ជា​យ៉ាង​ណា Ramos ចង់​បាន​កិច្ច​សន្យា​២​ឆ្នាំ​ទៀត​ ជាមួយនឹង​ប្រាក់​ខែដដែល រួម​ជា​មួយនឹង​ជម្រើស​បន្ត​កិច្ច​សន្យា​១​ឆ្នាំ​ទៀត​។ Ramos បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា៖ «មាន​ភាពមិនច្បាស់​លាស់​ជា​ច្រើន​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia