បរទេស៖ Eric Bailly បានបង្ហាញអារម្មណ៏ស្ទាក់ស្ទើរនិងត្រៀមខ្លួនបដិសេធសំណើរបន្តកិច្ចសន្យាថ្មីជាមួយក្រុម បិសាចក្រហម​​​​ Man​​​ Utd ។ ខ្សែការពារកណ្តាលសញ្ជាតិកូឌីវ័ររូបនេះត្រូវបានគេមើលឃើញថាមានអារម្មណ៏ខកចិត្ត ក្រោយពីមិនមាន​ឈ្មោះ​ចូលលេងពេលក្រុមផ្តួល AC Milan សម្រាប់ការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Europa League នៅពាក់​កណ្តាល​សប្តាហ៍នេះ។គួរបញ្ចាក់ថា Bailly មិនបានធ្វើដំណើរទៅកាន់ទឹកដី San Siro សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុង​ក្រោយ​នេះ​ស្របពេលមានការអះអាងថា រូបគេមិនយល់ពីការសម្រេចចិត្ត ចំពោះ​ស្ថានភាព​​ដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវេរូបនេះទេ​ ។

Manchester United open contract talks with Ivory Coast defender Eric Bailly  – Afroballers

យោងគេយទំព័រ The Sun  បានចុះផ្សាយយ៉ាងដូច្នេះថា Eric មានសមត្ថភាពនិងពេលវេលាចូលលេងគ្រប់គ្រាន់។ តែមិនទទួលបានការគោរពពីគ្រូប​ង្វឹកនោះទេ ដូច្នេះគាត់អាចសម្រេចចិត្តចាកចេញ។វាពិត​ជា​គួរ​ឱ្យខ្មាស់អៀនព្រោះ​ ជារឿយៗផ្ទុយពីអ្វីដែលធ្លាប់បានអះអាងថាស្រលាញ់ក្លឹបនិងគោរពចំពោះអ្នកគាំទ្រ។

Manchester United may already have Eric Bailly replacement as 'fury'  surfaces - Techno Trenz

អតីតកីឡាករ Villarreal រូបនេះបង្ហាញខ្លួនចូលលេងបាន ១៥ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ ប៉ុន្តែ ចូលលេងបានតែ ៧ ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Premier League គិតមកត្រឹមសប្តាហ៏ទី ២៩  ខណៈដែលកិ​ច្ច​សន្យា​របស់គេនិងអស់សុពលភាពក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន (Free Transfer) នៅឆ្នាំ ២០២២ ខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole