បរទេស៖ ក្រុមអ្នកមានបុណ្យ Barcelona ត្រៀមលក់កីឡាករ២រូបគឺ Antoine Griezmann និង Philippe Coutinho ក្នុងឱកាសទីផ្សារដោះដូរកីឡាករនិងបើកនៅពេលបញ្ចប់រដូវកាលនេះ យោងតាមគេហទំព័រអេស្បាញ El Confidencial បានចុះផ្សាយ។

Will Antoine Griezmann be the next Philippe Coutinho for Barcelona? | La Liga - YouTube

ប្រភពខាងលើបន្តថាៈមូលហេតុសំខាន់ដែលធ្វើអោយក្លឹបយក្សកាតាឡាន់​សម្រេច​​​ធ្វើរឿងមួយនេះឡើង គឺដើម្បី កាត់បន្ថយបញ្ហាប្រាក់ឈ្នួលពលកម្មនឿយហត់ស្របពេលក្រុម​កំពូងប្រ​ឈម​​វិបត្តិផ្នែកហិរញ្ញវត្តុនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធ Griezmann ជាកីឡាករមានប្រាក់ចំណូលខ្ពស់ជាងគេទី ២បន្ទាប់ពី Lionel Messi ជា​មួយនឹងកញ្ចប់ប្រាក់ឈ្នួលប្រចាំសប្តាហ៍ ៦០០,០០០ ផោនខណៈCoutinho មានប្រាក់ឈ្នួល ២៥០,០០០ ផោន​​ក្នុងមួយសប្តាហ៍។សមាជិកជ័យលាភីWorld Cup២០១៨សញ្ជាតិបារាំងរូបនេះរកបានគ្រាប់បាល់សរុប ២៩ គ្រាប់​ប៉ុណ្ណោះក្រោយផ្ទេរពី Atletico Madridនៅ ៨ គ្រាប់នៅរដូវកាល ២០២០-២១ ។

This was the 'trolling' of Griezmann to Coutinho during his interview

ទន្ទឹមនឹងនេះខ្សែបម្រើអន្តរជាតិប្រេស៊ីល Coutinho ក្រោយវិលត្រលប់ពីការខ្ចីជើងដោយជោគជ័យនៅ Bayern Munich កីឡាករអន្តរជាតិ ប្រេស៊ីលរូបនេះទើបតែរកបាន ៣ គ្រាប់ ប៉ុណ្ណោះរដូវកាលនេះ និងខកខានចូលលេង តាំងពីខែធ្នូឆ្នាំមុន​ដោយ​សារបញ្ហារបួសជង្គង់៕

 

ប្រភពព័ត៍មាន៖ Sportsmole