បរទេស៖ Marta Garcia ដែលជាម្តាយបង្កើតរបស់ខ្សែបម្រើ Juan Mata របស់ក្រុមបិសាចក្រហម Manchester United បាន​ទទួល​មរណភាពបន្ទាប់ពីមានបញ្ហាជំងឺធ្ងន់ធ្ងរយោងសែតប្រចាំថ្ងៃអេស្ប៉ាញ La Nueva Espana បានចុះផ្សាយ។

Man Utd star Juan Mata in mourning after death of mum Marta Garcia  following battle with severe illness

Mata ​​ដែល​តែង​តែ​​បង្ហាញវត្តមានជាមួយ បងស្រីឈ្មោះ Paula បានបង្ហើបប្រាប់ក្នុងបទសម្ភាសន៍ជាមួយក្រុម Man United ថាខ្លួន​តែង​ចែក​រំលែកភាពស្និទ្ធស្នាលជាមួយម្តាយនិងបងស្រីមុនពេលប្រកួតជានិច្ច។ អតីតខ្សែបម្រើក្រុមជម្រើសជាតិ​អេស្បាញ​​និង​តោ​ខៀវ ​Chelsea បន្តថា៖ «ម្តាយរបស់ខ្ញុំតែងតែព្រួយបារម្ភអំពីសុខុមាលភាពរាងកាយរបស់ខ្ញុំក្នុងពេលប្រកួតជាងលទ្ធផល។ នោះ​ជាមហេតុដែលខ្ញុំតែងតែហៅឈ្មោះគាត់មិនថានៅជាមួយគ្រូបង្វឹក និងនៅពេលទៅហ្វឹកហាត់និងប្រកួត។ ម្តាយ​របស់​ខ្ញុំពិតបុគ្គលសំខាន់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំតែងតែធ្វើអ្វីគ្រប់យ៉ាងដែលមាននៅក្នុងដៃរបស់ខ្ញុំ​ដើម្បីអោយគាត់​បាន​សប្បាយរី​ករាយ។ ព្រោះគាត់សមនឹងទទួលបានវាច្រើនជាងអ្នកដទៃ។

Juan Mata's mother Marta 'passes away after long battle with illness' |  Daily Mail Online

ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យបានបង្ហោះសាររំលែកទុក្ខនៅលើបណ្តាញសង្គម Tweeter ដោយ បានរៀបរាប់ថាៈ យើង​មានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ម្តាយ Juan គឺលោកស្រី Marta Garcia។ ពួកយើងនៅតែគិត និង យកចិត្តទុកដាក់ពីអ្នកនិងក្រុមគ្រួសារជានិច្ច៕

 

ប្រភពព័ត៍មាន៖ Metro