បរទេស៖ អតីតខ្សែបម្រើក្រុមបិសាចក្រហម Man. United កីឡាករ Juan Mata មានបំណងចង់បន្តអាជីពលេងនៅលីកកំពូលអង់គ្លេសបន្តទៀត និងបានច្រាន​ចោលការលើកឡើងណាមួយថារូបគេមានបំណងចាកចេញទៅកាន់លីកកំពូលផ្សេង នៅរដូវកាលក្រោយយោងគេហទំព័រ The Times បាន​ចុះផ្សាយ។

Juan Mata leaving Manchester United this summer after eight years as  clear-out continues at Old Trafford - Eurosport

គួរបញ្ជាក់ថាខ្សែបម្រើជើងចាស់សញ្ជាតិអេស្ប៉ាញរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបក្រោយចំណាយពេល៩ឆ្នាំ បន្ទាប់ពីបញ្ចប់កិច្ច​សន្យា​​ជា​មួយ​ក្លឹប​និង​ក្លាយជាកីឡាករដែលអាចផ្ទេរទៅក្លឹបដ៏ទៃដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បង្ហាញខ្លួនបាន២៨៥ប្រកួត អំឡុងពេលលេងនៅទឹកដី Old Trafford ដោយរកបាន​៥១គ្រាប់ និងធ្លាប់រកបាន៣៣គ្រាប់ពេល បង្ហាញខ្លួន១៣៥ ដង នៅ Chelsea ។

Juan Mata plotting Man Utd revenge with move to Premier League rival a  distinct possibility

រយៈពេលចុងក្រោយនេះ Mata មានទំនាក់ទំនងផ្លាស់ទៅ Barcelona ដែលជាឪកាសដែលជាទីកន្លែងរូបគេធ្លាប់​ប្រកប​​អាជីពនៅលីកកំពូលអេស្បាញចុងក្រោយក្នុងរដូវកាល ២០១0-២០១១កំលុងពេលលេងអោយក្រុមប្រចៀវខ្មៅ Valencia ។​ Mata ជាសមាជិកទី៤ ក្រោយពី Paul Pogba, Jesse Lingard និង Nemanja Matic ក៏និងចាកចេញពីក្រុមជើងឯកអង់គ្លេស២០សម័យដោយគ្មាន តម្លៃខ្លួនផងដែរនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole