បរទេស​៖ Juan Mata នឹងចាកចេញពីក្រុមបិសាចក្រហម Man. United លើការផ្ទេរដោយគ្មានតម្លៃខ្លួននៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅ Old Tafford នាខែមិថុនា ២០២២ នេះ។

Juan Mata: When Man Utd man clashed with Raheem Sterling during derby

ខ្សែបម្រើវ័យ ៣៤ ឆ្នាំដែលបានជួយអេស្បាញឈ្នះ World Cup ឆ្នាំ ២០១០ បានចូលរួមជាមួយ Man Utd ពីក្រុម Chelseaក្នុងតម្លៃកំនត់ត្រាក្លឹប ៣៧.១លានផោន ក្នុងឆ្នាំ២០១៤ ។Mata ដែលស៊ុតបញ្ចូលទីបាន ៥១ គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៥ ប្រកួត​និង​លេង​នៅលីកកំពូលអង់គ្លេសបាន៧លើកកាលពីរដូវកាលមុន។ ​កាលពីថ្ងៃ​ពុធក្រៅពី Mata នៅមានកីឡាករ២រូបផ្សេងទៀតដែលលេង​នៅតំបន់​ខ្សែ​បម្រើ​មានដូចជាៈ Paul Pogba និង Jesse Lingard ក៏នឹងចាកចេញពី ក្រុមជើងឯកអង់គ្លេស២០សម័យនៅពេលជាមួយគ្នានេះផងដែរ។

Juan Mata has made a decision about his future

Man.Utd បានសរសេរនៅលើគេហទំព័រផ្លូវការណ៏របស់ក្លឹបថា សូមអរគុណចំពោះការលះបង់រយៈពេលប្រាំបីឆ្នាំនៃអាជីពរបស់អ្នកជាមួយMan.Utd អ្នក​រាល់​គ្នា​នៅ​ក្លឹប​សូម​ជូនពរ​ឱ្យ​អ្នក​មាន​សំណាង​ល្អ​សម្រាប់​អនាគត។ Mata ដែលបានយល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំជាមួយ Man Utd កាលពី​ខែកក្កដាឆ្នាំមុន បានឈ្នះពានរង្វាន់ចំនួន ៤ មានដូចជា FA Cup ក្នុងឆ្នាំ ២០១៦ និង Community Shield, League Cup និង Europa League ក្នុងរដូវ​កាល ២០១៦-២០១៧ ៕

 

ប្រភពព័ត៍មាន៖ BBC