បរទេស៖ កីឡាករ Sergio Ramos ប្រធានក្រុមអធិរាជស Real Madrid នឹងត្រូវអវត្តមានការប្រកួតលីកកំពួលទ្វីបអឺរ៉ុប Champions League វគ្គ ៨ ក្រុមចុងក្រោយ (Quarter Final) ទាំងពីរលើកជាមួយគូប្រជែងចាស់គឺហង្សក្រហម Liverpool បន្ទាប់ពីរង របួសសាច់ដុំកំភួនជើង។ខ្សែ​ការពារឆ្នើមចាស់វស្សាមានវ័យ ៣៥ ឆ្នាំរូបនេះបានរងរបួសពេលកំពុងបំពេញកាតព្វ​កិច្ចអោយ​ជម្រើស​ជាតិវគ្គ​ជម្រុះ​World Cup ២០២២អន្តរជាតិ។ក្រុមម្ចាស់ជើងឯក Champion League ១៣សម័យនិងត្រូវជួ​បប្រកួត​ជាមួយ​ Liverpool  នៅថ្ងៃអង្គារទី ៦ ខែមេសានិងថ្ងៃពុធទី ១៤ ខែមេសាព្រមទាំងជំនួប El-Clasico ជាមួយក្រុមអ្នកមាន បុណ្យបាសេឡូ​ណានៅលីកកំពូលអេស្បាញផងដែរ។

Real Madrid - La Liga: Sergio Ramos: 35 and no new contract | Marca

Ramos បានជួបបញ្ហារបួសនេះនៅលើទីលានហ្វឹកហាត់បន្ទាប់ពីការប្រកួតដែលអេស្បាញផ្តួលកូសូវ៉ូ ៣ទល់និង១ ហើយ​លទ្ធផលរបួសនេះគឺបន្ទាប់ពីឆ្លងកាត់ការស្កេនផ្នែកវេជ្ជសាស្រ្តកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ជាផ្លូវការណ៏ ។

Real Madrid - La Liga: Sergio Ramos has a calf injury | Marca

Real Madrid និងត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជើងទី១ ទល់នឹង Liverpool ខណៈរំលឹកដល់ព្រឹត្តការណ៏​ប្រកួត​ផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៨ Ramos បានប៉ះទង្គិចគ្នាជាមួយនឹងខ្សែប្រយុទ្ធ Mohamed Salah ដែលបានធ្វើអោយ​កីឡាករអន្តរជាតិអេហ្សីបរងរបួសស្មា ។ ប៉ុន្តែរំលឹកដល់ព្រឹត្តការណ៏ប្រកួតនោះគឺ Salah បានផ្តល់បទសម្ភាសន៏ថាខ្លួន មិន ចងគំនុំជាមួយ Ramos ទេ៕

 

ប្រភពព័ត៍មាន៖ BBC