បរទេស៖ វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Paul Scholes បានជម្រុញអោយក្លឹប Man United ព្យាយាមចុះកុងត្រាលើកីឡាករវ័យក្មេងដែលពោលពេញទៅដោយទេពកោសល្យ Erling Haaland ជាជាងខ្សែប្រយុទ្ធឆ្នើមរបស់ Hotspur កីឡាករ Harry Kane។

Paul Scholes urges Man United to target Haaland over Kane2

អ្នកចាត់ទូទៅរបស់ Man Utd លោក Ole Gunnar Solskjaer បានបដិសេធឆ្លើយនឹងសំនួរដែលទាក់ទងនឹងការនាំយក Haaland មកកាន់ទឹកដី Old Trafford ប៉ុន្តែប្រសិនបើខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ Edinson Cavani សម្រេចចិត្តចាកចេញនៅរដូវក្តៅខាងមុខនេះ។ ពួកគេត្រូវបានគេរំពឹងថានឹងនាំយកខ្សែប្រយុទ្ធកណ្តាលថ្មីម្នាក់ដើម្បីត្រៀមសម្រាប់រដូវកាលក្រោយ។

Man United boss Solskjaer will only speak 'directly' to Haaland

លោក Paul Scholes បាននិយាយក្នុង Webby & O’Neill ថា៖ «ដំបូង និងសំខាន់បំផុត, ពួកគេត្រូវការខ្សែប្រយុទ្ធលេខ៩។ ខ្ញុំគិតថាខ្សែប្រយុទ្ធដែលពួកគេមានក្នុងពេលបច្ចុប្បន្ននេះល្អហើយ ​ប៉ុន្តែពួកគេទាំងអស់នោះសុទ្ធគឺខ្សែប្រយុទ្ធដែលសាកសមពាក់លេខ៩ តើអ្នកពួកគេគឺជាខ្សែប្រយុទ្ធស្លាប? អ្នកពិតជាមិនអាចយល់ពីវាបានទេ។ នៅពេលដែល Cavani លេង គាត់មើលទៅមិនអីទេ ប៉ុន្តែគាត់ទទួលរងរបួសពីរបីដង។ គាត់ឈានដល់អាយុប៉ុណ្ណឹង វាទាំងអស់នេះវានឹងកើតឡើង។ ពួកគេត្រូវការខ្សែប្រយុទ្ធតែងតែបង្ហាញជាប់លាប់សម្រាប់ពួកគេ។ ខ្ញុំដឹងថា Haaland ត្រូវបានគេយកមកនិយាយជាច្រើន ដូចនេះគាត់នឹងមានតម្លៃខ្លួនខ្ពស់។ Harry Kane នៅ Spur ក៏មានពាក្យចរចាមរាមថាគាត់នឹងចាកចេញនៅរដូវក្តៅខាងមុខផងដែរ។ ខ្ញុំគិតម្នាក់ក្នុងចំណោមពួកគេ, អ្នកត្រូវតែជ្រើរើសយកម្នាក់ក្នុងចំណោមពួកគេទាំង២នាក់ ប៉ុន្តែប្រសិនបើខ្ញុំជាអ្នកជ្រើរើសខ្ញុំនឹងយក Haaland ទាំងអាយុ ទាំងសមត្ថភាព គាត់ថែមទាំងធ្លាប់លេងក្រោយការដឹងនាំរបស់លោក Ole ពីមុនមកថែមទៀតផង»៕

 

ប្រភពព័ត៍មាន៖ Sportsmole