បរទេស៖ Paul Scholes ជឿជាក់ថា Liverpool និង Manchester City គឺជាក្រុមគូប្រជែងតែមួយគត់​ដែលអាច​ឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ។ទាំងក្រុមការពារតំណែងជើងឯក Liverpool និងMan.City  បានចាប់ផ្តើមរដូវកាលថ្មីជាមួយនិងការបង្ហាញទម្រង់លេងល្អប្រកបដោយភាពស្វិតស្វាញ ខណៈបច្ចុប្បន្ន​ពួកគេ​​កំពុងឈរនៅ​លេខរៀងទី ២ និងទី ៣ ក្នុងតារាងគិតត្រឹមសប្តាហ៏ទី៧­ ។

Some Chelsea fans cannot believe what Paul Scholes has said about them

បើទោះបីជាក្រុមដែលកំពូងនាំមុខតារាងមាន​ដូចជាChelsea និង Man. Utd ដែលបានចុះហត្ថលេខានាំយក​កីឡាករ​ឆ្នើមៗដូចជា Cristiano Ronaldo, Jadon Sancho និង Raphael Varane មករួមក្រុម​កាល​ពីរដូវក្តៅក៏ត្រូវ​បានមជ្ឈ​ដ្ឋាន​បាល់​​ទាត់មើលឃើញថាជាបេក្ខភាពប្រជែងពាននៅរដូវកាលនេះផងដែរ។

Liverpool, Man City tie 2-2 in Premier League thriller | Daily Sabah

វីរបុរសក្រុមMan.Utdបានប្រាប់ទូរទស្សន៏ Sky Sportsថាៈ បើយើងមើលការប្រកួតរវាងពួកគេទាំង​ពីរ​ប្រកួត​(Man.City និង Liverpool) កាល ពីសប្តាហ៏កន្លងទៅ​ គឺកម្រិតលេងខ្ពស់បំផុត ហើយខ្ញុំមិនបាន​មើលឃើ​ញ​ក្រុមណាដែលមានសមត្ថភាពប្រហាក់ ប្រហែលពួកគេទេ។ យ៉ាងណាខ្ញុំក៏នៅតែមានបំណងចង់អោយ​Man.Utd​បន្ត​ឪកាសប្រជែងពានសម្រាប់រដូវកាលនេះ និង រដូវកាល បន្ទាប់ ក្រោយពីលោកOle បានទិញ​កីឡាករ​ដែល​មាន​គុណភាពប៉ុន្តែនៅឡើយធ្វើមិនទាន់បានល្អប្រសើរនៅឡើយ។ Man.Utd និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមLeicester City សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៨ស្របពេលខ្សែការពារសំខាន់គឺVerane មិនមានវត្តមានចូលលេងដោយសារបញ្ហារបួស៕

 

ប្រភពព័ត៍មាន៖ Metro