បរទេស៖ អតីតខ្សែបម្រើ Man Utd លោក Paul Scholes បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងលើ អ្កចាំទីរបស់ក្រុម​​បិសាចក្រហម​បន្ទាប់ពីបង្ហាញទម្រង់លេងមិនគួរអោយទុកចិត្តពេលបរាជ័យចាញ់​ ក្នុងការបរាជ័យកាល​ពីយប់មិញក្នុងលទ្ធផល ៤-២ ប្រឆាំងនឹងក្រុម Liverpool នៅទឹកដី Old Trafford ។

Paul Scholes has 'big worry' that Man Utd may need to solve in transfer  market | Football | Sport | Express.co.uk

ទោះបីជាទទួលបានការផ្តល់ឪកាសចូលលេង​ជម្រើសដំបូងពីសំណាក់គ្រូបង្វឹកលោក Solskjaer ក្នុងរយៈពេល​មួយ​ខែចុងក្រោយនេះប៉ុន្តែកីឡាករអន្តរជាតិអង់គ្លេសDean Henderson នៅឡើងមិនទាន់បានបង្ហាញសមត្ថភាពនិង​បំពេញតួនាទី​ជាកី​ឡាករ​ចាំទីដៃទី​១​ជំនួស David de Gea ជាអចិន្ត្រៃយ៍បាននៅឡើយទេ។

Paul Scholes delivers major criticism of Liverpool player - The Boot Room

វីរបុរសក្រុមMan.Utdដែលធ្លាប់ជួយក្លឹបឈ្នះពានPremier League បានប្រាប់ទូរទស្សន៏Sky Sport ថាៈក្នុងចំណោម​គ្រាប់បាល់បាលបញ្ចប់ទី៤គ្រាប់នោះវាមិនមែនជាកំហុសរបស់ Henderson ប៉ុន្តែគាត់បានរួមចំណែក នាំអោយជួបរឿង​ខកបំណងនេះ។ហើយអ្វីដែលជារឿងគួរអោយហូសចិត្តនោះគឺគ្រាប់បាល់បញ្ចប់ទីរបស់ Mohamed Salah គឺមានលក្ខណៈ​ងាយស្រួលពេកដខណៈ Henderson នៅឈរក្នុងតំបន់ប្រអប់គំនូសសដោយមិនបានចេញមករារាំង តទល់និងខ្សែ​ប្រយុទ្ធអន្តរជាតិអេហ្សីបរូបនេះឡើយ៕

 

ប្រភពព័ត៍មាន៖ Metro