បរទេស៖ ក្លឹប PSG ជាថ្មីម្តងទៀតបានបើកចំហឪកាសលក់ខ្សែប្រយុទ្ធ Kylian Mbappe ក្នុងតម្លៃខ្លួនមួយខ្ពស់គួរសម​នៅ​ពេល​ទីផ្សារដោះ ដូរកីឡាករនិងបើកនៅពេលបញ្ចប់រដូវកាលនេះ។

Pochettino Remains Confident That Mbappe Will Return to Strong Form for PSG  - PSG Talk

សមាជិកជ័យលាភី World Cup២០១៨ វ័យ ២២ ឆ្នាំ បានដើរ​តួនាទីជាម៉ាស៊ីនរកគ្រាប់បាល់ដ៏សកម្មសម្រាប់ក្លឹបដោយរកបាន ១២០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦០ ប្រកួត​ក្រោយ​ចាក​ចេញ​ពី Monaco កាលពីឆ្នាំ២០១៨។ ក្នុងនោះដែរគឺ Mbappe រកបាន ៣០ គ្រាប់ហើយសម្រាប់៣៦ លើកគ្រប់ក្រប​ខណ្ឌ​ប្រកួតនៅ​រដូវ​កាល​នេះ ក្នុងនោះដែរ៦គ្រាប់ បញ្ចូលទី និងបបង្កើតឪកាសបញ្ចប់ទីបាន ៣ លើកក្នុងការបង្ហាញខ្លួន ៧ ដងនៅក្របខណ្ឌ  Champions League។ គេហទំព័របារាំង Le Parisien  បានចុះផ្សាយថាៈថ្នាក់ដឹកនាំក្លឹប រួមទាំងនាយកផ្នែកកីឡាលោក Leonardo និងប្រធានក្លឹប Nasser Al-Khelaifi កំពុងពិចារណាបញ្ចុះតម្លៃខ្លួន Mbappe ដែលមិនតិចជាង១០០លានផោននោះទេ​ដើម្បីដាក់​លក់រូប​គេនាពេលខាងមុខនេះ។

I See Him at PSG for Many Years' - Mauricio Pochettino Discusses the Future  of Kylian Mbappé With Paris SG - PSG Talk

កិច្ចសន្យារបស់ Mbappeជាមួយក្រុមម្ចាស់ជើងឯកLigue-១បារាំង នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ ស្របពេល​មានពត៌មានចុះផ្សាយថា Liverpool និង Real Madrid ប្តេជ្ញា និង កំពុងប្រជែងចុះកុងត្រាជាមួយកីឡាករអន្តរ​ជាតិបារាំងរូប​នេះ​មករួមក្រុមរបស់ពួកគេ។គួរបញ្ជាក់ថាខ្សែប្រយុទ្ធដែលប្រើប្រាស់ល្បឿនលឿ​នរូបនេះធ្លាប់​ព្រលយ​ពាក្យចង់ចាកចេញពី​ក្លឹបបន្ទាប់ពីហត់នឿយ និងការ រិះគន់ពីប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង៕

 

ប្រភពព័ត៍មាន៖ Sportsmole