បរទេស៖ ខ្សែបម្រើកណ្តាល Jack Grealish នឹងត្រូវអវត្តមានមិនអាចជួយក្រុមបានបន្ទាប់ពីរងរបួសឆ្អឹងស្នងជើង​សាជាថ្មីម្តងទៀត ។​ប្រធានក្រុម Aston Villa រូបនេះបានខកខានការប្រកួតលីគកំពូលអង់គ្លេសចំនួន ៧ ប្រកួត​កន្លង​មក​ក៏ដូចជាការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ World Cup  ២០២២ ថ្មីៗនេះចំនួន៣ប្រកួតសម្រាប់ក្រុមតោកំណាចអង់គ្លេស។

Villa captain Grealish suffers injury setback

ទោះយ៉ាងណាគ្រូបង្វឹកលោក Dean Smith បានទទួលស្គាល់ថា: Grealish បានរងរបួសជាថ្មីលឿនពេកហើយ ក្រោយ ពីបង្ហាញខ្លួនចូលហ្វឹកហាត់។គាត់មិនអាចចូលលេងពេលជួបLiverpool នៅថ្ងៃសៅរ៏នេះបានទេ  និងអាចបន្តអវត្តមាន ពីរទៅបីសប្តាហ៍យ៉ាងយូរបំផុត។

Jack Grealish injury latest ahead of Liverpool vs Aston Villa as fresh  claim is made - Birmingham Live

ទោះបីជាញាំញីដោយសាររបួស Grealish បានអភិវឌ្ឍខ្លនក្លាយជាខ្សែបម្រើកណ្តាលលំដាប់កំពូលម្នាក់ក្រោយរកបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួននៅលីក កំពូលអង់គ្លេស សំរាប់Aston  Villa រដូវកាលនេះនិងបង្កើតឪកាសបញ្ចប់ទីបានដល់ទៅ ១០ ដងផងដែរ៕

 

ប្រភពព័ត៍មាន​៖​ BBC