បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Paulo Dybala របស់ក្រុម Juventus ។

Serie A: Dybala's tough time: Injury problems and contract uncertainty |  Marca

កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានតស៊ូជាមួយនឹងបញ្ហាជង្គង់ហាអំឡុងពេលរដូវកាល ២០២០-២១ នេះ ហើយរូបគេរកបានត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ១៧ លើកសម្រាប់ Old Lady នៅរដូវកាលនេះ។ របាយការណ៍នាពេលថ្មីៗនេះបានអះអាងថាក្រុមម្ចាស់ជើងឯកអ៊ីតាលីចង់លក់ចេញខ្សែប្រយុទ្ធយរូបនេះបានឆាប់តាមដែលអាចធ្វើទៅបានដោយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២។ កីឡាករអន្តរជាតិអាហ្សង់ទីនហាក់ដូចជាមិនទំនងចុះកិច្ចសន្យាថ្មីជាមួយនឹងក្លឹងនៅ Juventus បន្តទៀតទេ មានន័យថាគាត់ត្រូវបានគេរំពឹងថានឹងត្រូវបានលក់នៅក្នុងទីផ្សារនាពេលខាងមុខនេះ ខណៈដែលក្រុមរបស់ Andrea Pirlo ខ្លាចកីឡាករក្លាយទៅកីឡាករដែលគ្មានតម្លៃខ្លួន។

Dybala yet to fully recover from coronavirus as Serie A restart approaches  | Goal.com

បើយោងតាម ​​FC Inter News បានអោយដឹងថា Man United បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ នាពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ប៉ុន្តែ United មិនបានត្រៀមខ្លួនដើម្បីឆ្លើយតបនឹងតម្លៃស្នើសុំ ៦០ ផោន (៥២ លានផោន) របស់ Juventus នោះទេ។ របាយការណ៍បានអះអាងថាក្លឹបបិសាចក្រហមអាចនឹងព្យាយាមចរចារកិច្ចព្រមព្រៀងដោយដោះដូរកីឡាករ Paul Pogba ដែលនៅតែបន្តមានពាក្យចាមចាមរាមទាក់ទងនឹងការចាកចេញពីទឹកដី Old Trafford។ Dybala រកបាន ៩៩ គ្រាប់ និង Assists ៤០ ដងក្នុងការបង្ហាញខ្លួន ២៤៥ លើកសម្រាប់ Juve ចាប់តាំងពីផ្ទេរពីក្លឹប Palermo កាលពីខែកក្កដាឆ្នាំ ២០១៥៕

 

ប្រភពព័ត៍មាន៖ Sportsmole