បរទេស៖ ​ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល Paulo Dybala នឹងចាក​ចេញពីក្លិប Juventus នៅ​ចុង​រដូវ​កាល​នេះ ក្រោយពី​​ក្លិបស្ថិតក្នុងក្រប​ខ័ណ្ឌ Serie A មួយនេះ បាន​ប្រកាស​កាលពីថ្ងៃចន្ទ​ថា ខ្លួន​នឹង​មិនបន្ត​កុង​ត្រា​ថ្មី​រូប​គេ​ឡើយ ខណៈ​ដែល​កុងត្រា​នឹង​ផុត​កំណត់នៅ​រដូវក្តៅខាងមុខ​។

The details of Juventus' new offer for Dybala - Football Italia

លោក Maurizio Arrivabene នា​យក​ប្រតិបត្តិ​ក្លិប Juventus បាន​បញ្ចប់​ពាក្យ​ចរចាម​អា​រ៉ាម​នានា នៅពេល​ដែល​លោក​បាន​ប្រកាស​ថា ក្លិបនេះ មិន​បាន​ផ្តល់​​សំណើ​ដល់​ភ្នាក់​ងារ​តំណាង​ឲ្យ Dybala ឡើយ អំឡុង​ពេលនៃកិច្ច​ប្រជុំ ដែលត្រូវ​បាន​រៀប​ចំឡើងកាលពី​ថ្ងៃចន្ទ ក្នុង​ទីក្រុង Turin​។ Dybala បាន​រង់​ចាំ​ការ​ពិភាក្សា​ លើការ​បន្តកុង​ងត្រា​ថ្មី ក្រោយពី​កិច្ច​ព្រម​ព្រៀង​ផ្ទាល់​មាត់ ត្រូវ​បាន​ឈាន​ដល់ កាលពី​ខែតុលា ដែល​នឹង​ធ្វើ​ឲ្យ​ប្រាក់​បៀវត្សរ៍​គោល​របស់​គេ​​កើន​ដល់​៨លាន​អឺ​រ៉ូ (ស្មើនឹង​៩,១លានដុល្លារ​អាមេរិក) ក្នុង​១​រដូវកាល​ ត្រូវ​បាន​ប្រែ​ក្រឡាស់ដោយ​​ក្លិប​។

Failed meeting between Juventus and Dybala: the striker could go free and  there are already big guys from Europe interested in him - Infobae

លោក Arrivabene បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «​ជាមួយនឹង​ការ​មក​ដល់​របស់ខ្សែ​ប្រយុទ្ធ Dusan Vlahovic កាលពី​ខែមករា រចនាសម្ព័ន្ធ​កីឡា​បាល់​ទាត់​ក្នុងក្លិប​នេះ បានផ្លាស់ប្តូរ​​។ គម្រោង​របស់ Juventus បានផ្លាស់ប្តូរ និង​ផ្នែកនៃការផ្លាស់ប្តូរ​នេះ ក៏​រាប់​ទាំងកិច្ច​សន្យា​របស់ Dybala ផង​ដែរ ដែលថ្ងៃនេះ មិនត្រូវ​បាន​បន្ត​ឡើយ»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia