បរទេស៖ កីឡាករ Sergio Ramos បានធ្វើតេស្តវិជ្ជមានកូវីត Covid-១៩ មុនការប្រកួតជើងទី ២ ពេល Real Madrid ធ្វើដំណើរទៅទឹកដី​អង់គ្លេសដោយត្រូវជួបជាមួយ Liverpool នៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នៅរាត្រីនេះ។

Sergio Ramos: Real Madrid captain tests positive for coronavirus | Football  News | Sky Sports

ប្រធានក្រុមជើងឯកទ្វីបអឺរ៉ុប១៣សម័យបានខកខានការប្រកួតជើងទី ១ កាលពី សប្តាហ៍មុនដោយ​សារបញ្ហា របួស​កំភួនជើងប៉ុន្តែក្រុម​លោក Zinedine Zidane នៅតែអាចផ្តួលភ្ញៀវក្នុងលទ្ធផល ៣-១ ទោះបីជាអវត្តមាន ​Ramos និង ដៃគូរបស់គេគឺRaphael Verane ដែលបានឆ្លងកូវីត-១៩មុនការប្រកួតចាប់ផ្តើមជើងទី១នោះ។

Sergio Ramos: Real Madrid captain tests positive for Covid-19

យ៉ាងណាមិញ Ramos និង Verane មិនត្រូវបានដាក់ឈ្មោះសម្រាប់ក្រុមមុនពេលហេតុការណ៏នោះកើតមានឡើង សម្រាប់រូបគេ ហើយក្រុមអធិរាជសត្រូវអវត្តមានកីឡាករសំខាន់២រូបផ្សេងទៀតគឺខ្សែការពារស្លាប Lucas Vazquez និង Dani Carvajal ដោយសារតែបញ្ហារបួសផងដែរ។ ដូច្នេះ Eder Militao និង Marcelo ត្រូវមានភារកិច្ច​ច្រើន​បំផុត​នៅ​តំបន់​ការពារផ្នែកខាងក្រោម៕

 

ប្រភពព័ត៍មាន៖ Goal