បរទេស៖ Dimitar Berbatov បានជ្រើសយកក្រុម Chelsea និងអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League សម្រាប់ការប្រកួត​ជើងទី២ដែលនិងធ្វើឡើងនៅរាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏ក្នុងនាមជាម្ចាស់ផ្ទះ។ អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្ត ក្លឹបបិសាចក្រហម ​Man Utd​ ជឿជាក់ថា ​Chelsea និងវាយបកដើម្បីកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១២ ក្រោយ​ស្មើគ្នា​កាលពីជើងទី១ក្នុងលទ្ធផល ១ទល់និង១ នៅឯកីឡដ្ឋាន Estadio Alfredo di Stefano កាលពីសប្តាហ៍មុន។

មានន័យថាChelsea ត្រឹមតែការពារមិនអោយក្រុមគូបដិបក្សរបស់ខ្លួនស៊ុតបញ្ចូលទីត្រឹមតែ០ទល់និង០បាននោះ​ពួកគេ នឹងឈានទៅ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ​ក្រប​ខ័ណ្ឌ Champions League លើកទី ៣ បានហើយ។

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប៊ុលហ្គារីបានប្រាប់គេហទំព័រ Betfair ថា «Chelsea គឺជាក្រុមដែលល្អនៅក្នុងកាលៈទេសៈនេះ ប៉ុន្តែ Berbatov បានក្រើនរំលឹក ក្រុមតោខៀវថា អ្វីៗអាចនិងផ្លាស់ប្តូរបានប្រសិនខ្សែការពារពួកគេមិនបានយកចិត្តទុកដាក់ និងបង្កការរំខាន ដល់ខ្សែប្រយុទ្ធចាស់វស្សា Karim Benzema នោះទេ អ្វីៗអាចនិងផ្ទុយពីការរំពឹងទុកនេះ»៕

 

ប្រភពព័ត៍មាន៖ Sportskeda