បរទេស៖ លោក Zinedine Zidane គ្រូបង្វឹក​​ក្លិប Real Madrid បាន​​កោតសរសើរ​ក្រុម​របស់លោកចំពោះ​កម្រិត​បច្ចេក​ទេស​ដែល​ពួកគេ​បានបង្ហាញ​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League នៅ​មុន​ពេល​ការ​ប្រកួត​ជើង​ទី​២​បស់​ពួក​គេ​ជាមួយនឹងក្រុម Chelsea នា​កីឡដ្ឋាន Stamford Bridge​។

zidane silences the doubters by bringing real madrid back to life

លោក Zidane បាន​ប្រាប់​អ្នក​​យក​ព័ត៌មាន​កាលពីថ្ងៃ​អង្គារ​ថា៖ «យើង​បាន​​ជួប​ដំណាក់កាល់​ដ៏ស្មុគ​ស្មាញ​ជា​ច្រើន ប៉ុន្តែ សូម​អប​អរ​សាទរ​ដល់​ក្រុមនេះ ពីព្រោះ​ពួកគេ​បាន​បង្ហាញ​ពី​ភាពខ្លាំង និង​មិន​ដែល​លាក់​បាំង នៅពេល​ដែល​ជួប​ការលំបាក​ឡើយ​»​។ ​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​១៣​សម័យ​កាល​ Real Madrid ត្រូវ​តែ​បង្ហាញពី​ទម្រង់​លេង​ដ៏ខ្លាំង​របស់​ខ្លួន នៅ​ទីក្រុង​ឡុងដ៍ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ លើ​ទឹកដីខ្លួន​ឯង ក្នុងការ​ប្រកួត​ជើង​ទី​១ កាលពីសប្តាហ៍មុន​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Zidane ជឿជាក់ថា ក្រុម​របស់​លោក​គួរ​តែ​​ទទួលបានកាត​ចោ​សរសើរ សម្រាប់​ការ​នៅ​តែ​ស្ថិតក្នុង​ការ​ប្រជែង​​ដណ្តើម​ពាន​ La Liga និង Champions League ក្រោយ​ពី​ជួប​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស​។

គ្រូបង្វឹក​រូបនេះ​បាន​ឲ្យដឹងថា៖ «វា​មិនមែន​ជា​អព្ភូត​ហេតុ​ឡើយ​។ យើង​បាន​ឈាន​ដល់​ដំណាក់​កាល​ដ៏ឆ្ងាយ​បែប​នេះ​ ដោយ​សារ​តែ​ការ​ខិត​ខំ​ព្យាយាម និង​ជឿជាក់​​លើ​អ្វី​ដែលយើង​កំពុង​តែ​ធ្វើ​។ យើង​ស្ថិតនៅ​កន្លែង​ដែលយើង​ចង់ ហើយ​យើង​ស័ក្តិ​សម​ក្នុងការ​ស្ថិតក្នុង​ទី​តាំង​នេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia