បរទេស៖ Paris Saint-Germain កំពុងពិចារណាលើលទ្ធភាពចរចារនាំយកលោក Zinedine Zidane ដើម្បីមកដឹកនាំពួកគេ​ជំនួសលោក Mauricio Pochettino យោងគេហទំព័របារាំងLe 1០ Sport បានចុះផ្សាយ។ទោះបីជាចូលមក​កាន់តំណែងនៅទឹកដី Parc des Princes ក្នុងខែមករាដើម​ឆ្នាំ​២០២១នេះប៉ុន្តែអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Pochettino នៅតែត្រូវបណ្តាញសារពត៌មានចុះផ្សាយពីលទ្ធភាព​នៃការចាកចេញចាកចេញពីក្លិបយក្សដែលមានមូលដ្ឋាន​រាជធានីប្រទេសបារាំងមួយនេះបន្ទាប់ពីបរាជ័យក្នុងការប្រជែងតំណែងជើងឯក Champions League និងការពារពានលីក​កំពូលបារាំងLigue ១ កាលពីរដូវកាលចាស់​​ ។

Zinedine Zidane: PSG Better Than Real Madrid 'In Every Department' in UCL  Clash | Bleacher Report | Latest News, Videos and Highlights

ក្នុងនោះដែរអតីតក្លិប Tottenham Hotspur បានក្លាយជាគោលដៅក្នុងការនាំយកលោកPochettino វិលត្រលប់ទៅ​អង់គ្លេសវិញ។ ការស្វែងរកអ្នកចាត់ការទូទៅថ្មីសម្រាប់ប្រធានក្លឹបលោក Daniel Levy នៅតែបន្ត ក្រោយពីការចរ​ចារ​ជាមួយអតីតគ្រូបង្វឹកInterMilan លោក Antonio Conte មិនអាចឈានទៅដល់គោលដៅខណៈTottenham ខ្លួនឯងត្រៀម តែងតាំងលោក Fabio Paratici ជានាយកប្រតិបត្តិកីឡាថ្មីរ​បស់ពួកគេ។

PSG want Zinedine Zidane as new boss — and have reportedly offered Real  Madrid manager blank cheque

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិ បារាំងលោកZinedine Zidane បានលាលែងពីតំណែងក្លឹបជាលើកទី២ក្រោយបញ្ចប់រដូវកាល ចាស់មិនបានឈ្នះពានអ្វីសោះ ស្របពេលរូបលោកបានព្រលយ ពាក្យថាចង់វិលត្រលប់មកដឹកនាំក្លឹបវិញសា​ជាថ្មីកាន់​តែ​ឆាប់​កាន់តែល្អ៕

 

ប្រភពព័ត៍មាន៖ Sportsmole