បរទេស៖ Barcelona នៅតែមានគំរោងចុះហត្ថលេខានាំយក Memphis Depay មកកាន់ទឹកដី Camp Nou នៅរដូវក្តៅ​នេះបើ​ទោះបីជាក្លឹបកំពុងឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធ  Sergio Aguero ពីក្រុម Man. City នៅក្នុងការផ្ទេរ​ដោយ​គ្មានតម្លៃខ្លួនបន្ទាប់ពីខ្សែប្រយុទ្ធជើងចាស់រូបនេះអស់សុពលភាពជាមួយក្លឹប Man Cityនៅបញ្ចប់រដូវកាលនេះក៏ដោយ។

Lyon even lowered Depay's asking price for Barca!

កីឡាករវ័យ ២៧ ឆ្នាំរូបនេះក៏បានបដិសេធមិនព្រមបន្ត កុងត្រាថ្មីបន្ទាប់ពីចំណាយពេល ៤ ឆ្នាំជាមួយក្លឹបក្រោយ​ចាក​ចេញពីទឹកដីOld Trafford។ ប្រភពពីគេហទំព័រ AS បានចុះផ្សាយថាៈ ក្លឹបយក្សកាតាឡាន់ប្តេជ្ញានឹងបន្តការចរចារចុះកុងត្រាជាមួយ ខ្សែប្រយុទ្ធក្រុម​ជម្រើស​​ជាតិហូឡង់រូបនេះស្របពេលដែលរូបគក៏ឈានដល់ការផ្ទេរដោយគ្មានតម្លៃខ្លួន​ដោយឥតគិតថ្លៃផង​ដែរ​នៅ​ចុងខែ​មិថុនាខាងមុខនេះក្រោយពីខកខាន កាលពីរដូវក្តៅមុន។

Lyon boss explains how to get the best from Barcelona target Depay

យ៉ាងណាមិញអតីតខ្សែប្រយុទ្ធ​.Utdរូបនេះនៅ​តែបង្ហាញ​ទម្រង់​លេងបានល្អសម្រាប់ Lyon ដោយរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ២១ គ្រាប់និង​បង្កើតឪកាសបញ្ចប់​ទី​បាន ១០ ដងក្នុងការបង្ហាញគ្រប់ក្របខណ្ឌប្រកួតសរុប ៣៨ លើកនៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole