បរទេស៖ លោក Nuno Espirito Santo នឹងចាកចេញពីក្រុម Wolves នៅចុងបញ្ចប់នៃរដូវកាលនេះលើកលក្ខណ្ឌ​យល់ព្រមស្រុះ​ស្រួល​គ្នារវាងសាមីខ្លួននិងម្ចាស់ក្លឹប ។គ្រូបង្វឹកសញ្ជាតិពព័រទុយហ្កាល់វ័យ៤៧ ឆ្នាំរូបនេះបានចាកចេញពីក្លឹប Porto ដើម្បី​មកដឹកនាំក្លឹបនៅឆ្នាំ ២០១៧ និងបានជួយពួកគេឈ្នះពានរង្វាន់លីកលំដាប់ទី២(Championship)នៅក្នុង រដូវកាល​ដំបូង​របស់​ពួកគេផងដែរ ។

Nuno Espirito Santo to leave Wolves as owners push to move club forward |  Leigh Journal

បន្ទាប់មក Wolves បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ នៅក្របខណ្ឌ  Premier League       ក្នុងរយៈពេល ២ រដូវកាល​ជាប់គ្នា​ស្របពេលដែលរូបលោកទើបបន្តកិច្ចសន្យាថ្មីកាលពីខែកញ្ញា Nuno បានបន្តកុងត្រាជាមួយក្លឹបរហូតដល់២០២៣ ។ គិតត្រឹមសប្តាហ៏ទី៣៧នេះ ក្រុមកំពុងឈរនៅចំណាត់ថ្នាក់ទី ១២ មុនការប្រកួតចុងក្រោយនៃរដូវកាលនេះពេលជួបទទួល ភ្ញៀវ Man. United នៅថ្ងៃអាទិត្យនេះ។

Nuno Espirito Santo to leave Wolves at the end of the season after serving  four years as manager » FirstSportz

លោកNuno បញ្ជាក់ថា៖ «ចាប់តាំងពីថ្ងៃដំបូងដែលបានមកដល់ទីលានហ្វឹកហាត់ គឺមហិច្ឆតារបស់​យើងដើម្បី​ធ្វើការ​ផ្លា​ស់ប្តូរជា​វិជ្ជមាន​និងជំរុញក្លិបបាល់ទាត់មួយនេះធ្វើដំនើរឆ្ពោះទៅមុខ។យើងបានសំរេចគោលដៅនិង ​ធ្វើវា​ដោយ​ចំណង់​ចំណូលចិត្ត យើងសប្បាយចិត្តធ្វើជាមួយគ្នា»៕

 

ប្រភពព័ត៍មាន៖ BBC