បរទេស៖ ខ្សែការពារកណ្តាលដ៏មានបទពិសោធន៍ Thiago Silva បានយល់ព្រមបន្តកុងត្រាថ្មីរហូតដល់ខែមិថុនាឆ្នាំ ២០២២ ជាមួយ​តោខៀវ Chelsea យោងតាមការអះអាងរបស់អ្នកសារពត៌មានអ៊ីតាលីដ៏ល្បីឈ្មោះលោក Fabrizio Romano បានលើក​ឡើង។

To play and beat Guardiola's Manchester City, you've got to defend well':  Chelsea's Thiago Silva | Hindustan Times

កីឡាករអន្តរជាតិប្រេស៊ីលវ័យ ៣៦ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ១ ឆ្នាំជាមួយChelsea ក្រោយ​បង្ហាញខ្លួន ៣១៥ លើកហើយផ្ទេរពីPSGដោយគ្មានតម្លៃខ្លួនមកកាន់ទឹកដីStamford Bridge កាលពីរដូវក្តៅឆ្នាំមុន។​Silva បាន​ដើរតួនាទីដ៏សំខាន់សម្រាប់អង់គ្លេសដោយបង្ហាញខ្លួនបានសរុប ៣៤លើក គ្រប់ក្របខណ្ឌប្រកួតទាំងអស់។

Thiago Silva thanks Frank Lampard for bringing him to Chelsea - AS.com

ទោះយ៉ាងណាកំលុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍Silva ត្រូវបាន​ប្តូរចេញ​នៅតង់ទី ១ ដោយសារបញ្ហារបួស។លោកRomano បានអះអាងបន្ថែមថាការពន្យាពេលមុនឈានដល់ការបន្តកុងត្រាថ្មី​មិន​ស្ថិត​ក្នុងភាពស្រពេចស្រពិលទៀត ខណៈភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងគ្នារួចរាល់​មុនពេលគ្រូបង្វឹ​កសញ្ជាតិ​អាឡឺម៉ង់​​Thomas Tuchel នឹងប្រកាសពីកិច្ចព្រមព្រៀងថ្មីក្នុងពេលឆាប់ៗនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole