បរទេស៖ Chelsea បានបន្តកុងត្រាដល់ Thiago Silva រយៈពេលមួយឆ្នាំទៀតមានន័យថាខ្សែការពារកណ្តាលរូបនេះ​មានសុពល​ភាព​លេងនៅទឹកដី Stamford Bridge រហូតដល់បញ្ចប់រដូវកាល២០២២-២០២៣ ។

Chelsea transfer news: Thiago Silva signs one-year contract extension to  stay at club until end of next season | Football News | Sky Sports

រដូវកាលនេះកីឡាករអន្តរជាតិប្រេស៊ីលវ័យ ៣៧ ឆ្នាំបង្ហាញខ្លួនចូលលេងបាន២២ ប្រកួតសម្រាប់ក្រុមលោកThomas Tuchel នៅរដូវកាលនេះ ។Silva បានដើរ​តួនាទី​សំខាន់ជាបេះដូងសម្រាប់តំបន់ការពារ និង បានជួយអោយ Chelsea ផ្តួលគូប្រជែង Man. City ដើម្បីឈ្នះ​ពាន​ក្របខណ្ឌទ្វីបអឺរ៉ុប Champions League ជាលើកទីពីរក្នុងប្រវត្តិសាស្រ្តកាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅ។

Chelsea's Contract Has Been Extended Until 2023, Thiago Silva: Never  Thought He Would Play 3 Years

Silva រកបាន៤គ្រាប់បាល់ហើយក្រោយផ្ទេរមកកាន់ក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដោយគ្មានតម្លៃខ្លួនពី PSG ក្នុងខែ​សីហា ឆ្នាំ ២០២០។​Silva បានប្រាប់គេហទំព័រផ្លូវការរបស់ Chelsea ថា:ការបន្តលេង១រដូវកាលទៀតអោយក្លឹបគឺជារឿង​ដែល​រីករាយបំផុត ។ខ្ញុំមិនដែលគិតថាខ្ញុំនឹងលេងរយៈពេល ៣ ឆ្នាំជាមួយក្លឹបដ៏អស្ចារ្យនេះទេ ។ដូច្នេះខ្ញុំនឹង​ផ្តល់អ្វី​គ្រប់​យ៉ាង​ដើម្បី​បន្តលេងសម្រាប់លីកដ៏សំខាន់បំផុតក្នុងពិភពលោកមួយនេះ។ Silva ក៏មានកំនត់ត្រាជាច្រើនសម្រាប់ក្រុមសាំបាប្រេស៊ីល ក្រោយបង្ហាញខ្លួនបាន១០០ប្រកួតហើយសម្រាប់ក្រុមលោក Tite គិតត្រឹមខែតុលា ២០២១កន្លងទៅ៕

 

ប្រភពព័ត៍មាន៖ BBC