បរទេស៖ Chelsea ហាក់ដូចជាមានថាមពល និង ប្រៀបបីដូចជាទទួលបានការលើកទឹកចិត្តមុនការប្រកួត EFL Cup រឺCarabao Cup វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរនៅថ្ងៃពុធជាមួយក្រុមក្លឹបគូប្រជែងគឺ មាន់ខ្នាយមាស  Tottenham Hotspur បន្ទាប់ពី​ការ​វិល​ត្រលប់របស់ខ្សែការពារជើងចាស់ដ៏មានបទពិសោធន៏ Thiago Silva និងក៏ដូចជាខ្សែបម្រើដ៏មានឥទ្ធិពល N’Golo Kante ដែលបានមកហ្វឹកហាត់ជាមួយមិត្តរួមករុមកាលពីថ្ងៃអង្គារ។

Chelsea confirm Thiago Silva, N'Golo Kanté test positive for COVID-19 - We  Ain't Got No History

គួរបញ្ជាក់ថាកាលពីថ្ងៃពុធសប្តាហ៍មុនគ្រូបង្វឹកលោក Thomas Tuchel បានបញ្ជាក់ថាកីឡាករឆ្នើមទំាងពី​របាន​ធ្វើ​តេស្តវិជ្ជ​មានមេរោគកូវីត-១៩និង បានធ្វើអោយពួគគេអវត្តមានការប្រកួតពីរលើកចុងក្រោយ  បន្ទាប់ពីផ្អែកទៅលើការព្យាបាល​និង​បាន​​​ធ្វើតេស្ត៏អវិជ្ជមាន និង បានអនុញ្ញាតិអោយវិលត្រលប់មកកាន់ទីលានហ្វឹកហាត់វិញ នៅរសៀលថ្ងៃអង្គារ ។

Chelsea news: Thomas Tuchel confirms N'Golo Kante and Thiago Silva have  tested positive for Covid | Evening Standard

ទោះបីជាយ៉ាងណារូបភាពនៅលើបណ្តាញសង្គម Twitter បានបង្ហាញពីរូបភាពអ្នកទាំងពីរបានធ្វើការហ្វឹកហាត់ពេញពេញ ដូច្នេះអាចនិយាយបានថាពួកគេត្រៀមប្រជែងគ្នាដណ្តើមតំណែងនៅកៅអីបម្រុងសម្រាប់ការប្រកួតរាត្រីនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole