បរទេស៖ Chelsea ត្រូវតែចែកផ្លូវគ្នាជាមួយកីឡាករឆ្នើម N’Golo Kante  ដើម្បីទុកកៅអីសម្រាប់កីឡាករដែលពួកគេចង់បានគឺ  Declan Rice របស់ ក្លឹបញញួរធំWest Ham United នៅពេលបញ្ចប់រដូវកាលនេះយោងគេហទំព័រDailymail បានចុះផ្សាយ ។

N'Golo Kante reveals no regret in Chelsea move after five years at Stamford  Bridge - Sports Illustrated Chelsea FC News, Analysis and More

គួរបញ្ជាក់ថាខ្សែបម្រើ-ការពារដ៏សំខាន់ដែលជាអតីតកីឡាករ Leicester City រូបនេះមិនសូវជាទទួលបានជោគជ័យក្នុងអាជីពសម្រាប់រដូវកាលនេះទេ ក្រោយ​ជួបប្រទះបញ្ហារបួសក្នុងរយៈពេលពីរទៅ​បីរដូវកាលចុងក្រោយនេះ ស្របពេលកុងត្រារបស់ខ្លួននៅទឹកដីStamford Bridgeនៅមាន​សុពល​ភាព១៨ខែចុងក្រោយ។ ទោះបីជួបបញ្ហារបួសប៉ុន្តែ Kante សមាជិកជ័យលាភីWorld Cup ២០១៨ សញ្ជាតិបារាំងរូបនេះ នៅតែជាកីឡាករសំខាន់សម្រាប់ក្រុម លោកThomas  Tuchel បន្ទាប់ពី ស៊ុតបញ្ចូលទីបានពីរដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ២លើក ក្នុងការប្រកួត Premier League ១៥ដង ។

Man United are braced for a battle to land Declan Rice with the star  holding out for a Chelsea move | Daily Mail Online

ផ្ទុយទៅវិញសម្រាប់គ្រូបង្វឹកកំពុងដឹកនាំ West Ham លោក David Moyes បានលើកឡើងថារូបលោក​និងត្រៀម​យកទឹកប្រាក់ដ៏ច្រើនពីការលក់ខ្សែបម្រើ-ការពារអង់គ្លេស Riceមកពង្រឹងក្រុមដើម្បីប្រជែងតំណែងTop-៤ ស្របពេលបិសាចក្រហម Man. United ក៏មានបំណងប្រជែង​យកហត្ថលេខារបស់កីឡាករវ័យ ២៣ ឆ្នាំរូបនេះផងដែរ។ ការពិតRice ធ្លាប់បានរីកចំរើនធំធាត់នៅសាលាបណ្តុះបណ្តាលយុវជនថ្នាលរបស់ Chelsea មុនពេលចូលរួមជាមួយក្រុមយុវជន West Ham ក្នុងឆ្នាំ ២០១៣ ស្របពេលមានការលើកឡើងថារូបគេត្រៀមវិលត្រឡប់ទៅកាន់អតីតក្លឹបរបស់ខ្លួននៅពេលខាងមុខឆាប់ៗនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole