បរទេស៖ Paris Saint-Germain បានបរាជ័យការពិភាក្សានាំយកខ្សែបម្រើនាំលេង N’Golo Kante របស់ក្រុមតោខៀវ Chelsea កំលុងពេលទីផ្សារដោះដូរកីឡាករបានបើកជាលើកទីពីរកំលុងខែមករា២០២២កន្លង​ទៅ។

N'Golo Kanté: “It wasn't easy, but I opted for France” – African Markets

ប្រភពពីគេហទំព័របារាំង La Parasien បានចុះផ្សាយថាៈជ័យលាភីWorld Cup ២០១៨ នៅតែបន្តដើរតួជា​សមាជិក​ដ៏សំខាន់របស់ក្រុមលោកThomas Tuchel នៅមិនបានឆ្លើយតបនឹងសំណើរបស់ PSG ទេ ដោយសារតែគាត់ចង់បន្ត​អាជីពនៅទីក្រុងឡុងដ៍ហើយនៅ​មិន​ទាន់មានចេតនាត្រឡប់ទៅប្រទេសបារាំងវិញដែរ។ ទោះយ៉ាងណាកិច្ចសន្យារបស់ Kante នាពេលបច្ចុប្បន្ននឹងផុតកំណត់នៅឆ្នាំ ២០២៣ ខណៈការរំពឹងទុកក្នុងការចាក​ចេញពីទឹកដីStamford Bridge នៅតែបន្តកើតមានឡើង ប្រសិនជាកីឡាករវ័យ ៣១ ឆ្នាំរូបនេះបើកចំហរឪកាសចាកចេញ ប្រសិនក្រុមជើងឯកChampion League មិនបន្តកិច្ចសន្យាលើកពី១ឆ្នាំដល់រូបគេ។

N'Golo Kanté leaves France squad for personal reasons | Get French Football  News

PSG នៅតែបន្តតាមដានស្ថានភាព និងព្យាយាមទាក់ទង Kante សាជាថ្មីនៅដើមឆ្នាំ២០២៣ បើទោះបីជា រងរបួសក្នុង​រដូវកាលនេះ ក៏ប៉ុន្តែកីឡាករដែលប្រើប្រាស់ល្បឿនរត់លឿនបំផុតម្នាក់នេះនៅតែបង្ហាញខ្លួនគ្រប់ក្របខណ្ឌ​បាន សរុប៣០ ដង​អោយChelsea នៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole