បរទេស៖ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard បានបង្ហើបប្រាប់ថា បញ្ហាតែមួយគត់ដែលរូបលោកធ្លាប់បង្វឹក​អតីតកូនក្រុម N’Golo Kante នៅឯក្លិបតោខៀវ Chelsea គឺរូបលោកព្យាយាមស្នើឲ្យខ្សែបម្រើរូបនេះមិនឲ្យរត់ច្រើនពេកនោះទេនៅអំឡុងពេលហ្វឹកហាត់។

Frank Lampard reveals the 'problem' he had with N'Golo Kante at Chelsea | Metro News

គួរបញ្ជាក់ថា Lampard បានចំណាយ​ពេល ១៨ ខែរួមការងារជាមួយ Kante នៅឯក្លឹប Chelsea មុនពេល​ដែល​អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសរូបនេះត្រូវបានក្លឹបបញ្ចប់តំណែង និងជំនួសវិញ​ដោយ​លោក Thomas Tuchel នៅចុងខែមករា។ Kante បានបង្ហាញទំរង់លេងល្អកាលពីរដូវកាលមុន ទោះបីជាបានជួបបញ្ហារបួស​សរសៃ​ពួរ​អំឡុងពេលរដូវកាល​ដំបូងរបស់លោក Lampard នៅ Stamford Bridge ប៉ុន្តែទោះបីជាយ៉ាងណាបើគិតចាប់​តាំងពីជាសះស្បើយពីរបួសរួចមកសមាជិកជ័យលាភី World Cup ២០១៨ រូបនេះបានដើរតួនាទីយ៉ាងសំខាន់បំផុតដែលជួយអោយ Chelsea ឈានដល់វគ្កផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup និង ឈ្នះUEFA Champion league ជាលើកទី២ក្នុងប្រវត្តិសាស្រ្ត។

Chelsea's Frank Lampard Explains 'Careful' Approach to N'Golo Kante Fitness | Bleacher Report | Latest News, Videos and Highlights

លោក Lampard បាននិយាយយ៉ាងដូច្នេះថា៖ «Kante ជាកីឡាករដែលមានថាមពល និងការតាំងចិត្តខ្ពស់បំផុតមិនអាច​កាត់ថ្លៃបាន។ ទោះបីជារបួសជាឧបសគ្កធ្វើដល់រូបគេក៏ដោយ ប៉ុន្តែខ្សែរូបគេនៅតែបន្តខិតខំប្រឹងប្រែងហ្វឹកហាត់មិនខ្លាចនឿយហត់នោះទេ»៕

 

ប្រភពព័ត៍មាន៖ Metro