បរទេស៖ លោក Frank Lampard អ្នក​ចាត់ការ​ទូទៅ​របស់ Everton បាន​បាក់​ប្រអប់​ដៃ​របស់​លោក ដោយ​សារ​តែ​ធ្វើការ​អប​អរ​ជ្រុលខ្លាំង​ពេក ក្រោយពី Alex Iwobi បាន​រកគ្រាប់បាល់​បញ្ចូល​ទីនៅ​នាទី ទី​៩៩ ដើម្បី​ផ្តួលក្រុម Newcastle ក្នុងលទ្ធផល ១-០ និង​ជួយ​ឲ្យ​ក្រុម​ទូក​ក្តោង​ដែលនៅសល់​សមា​ជិកត្រឹម​តែ​១០នាក់មួយនេះ នាំមុខ​៣ពិន្ទុ​ដាច់​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល​នៃក្រប​ខ័ណ្ឌ Premier League​​។

ការ​ផ្អាក​ការ​ប្រកួត​នៅ​តង់ទី​២ ដោយ​សារ​តែ​អ្នក​តវ៉ា​ម្នាក់ បាន​ចង​ខ្លួន​ឯង​ទៅនឹង​បង្គោល​ទី និង​ការ​ត្រួតពិនិត្យ​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល ដែលនាំ​ឲ្យ Allan រង​ពិន័យកាតក្រហម បាន​ធ្វើ​ឲ្យ​មាននាទីបន្ថែមរហូត​ដល់ទៅ​១៤នាទីនាកីឡដ្ឋាន Goodison Park​​។

ប៉ុន្តែ ក្រុម​របស់​លោក Lampard ធ្វើ​បានល្អ​ប្រសើរ​ជាង ខណៈដែល Dominic Calvert-Lewin បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Iwobi ដើម្បី​​រក​គ្រាប់បាល់​បញ្ចូល​ទី​ដ៏សំខាន់​បំផុត​ក្នុង​អាជីព​របស់គេ​នៅក្លិប Everton បើ​គិត​ចាប់​តាំងពី​ផ្ទេរមកពីក្លិប Arsenal ក្នុង​តម្លៃ​​ខ្លួន​៤០លានផោន (ស្មើនឹង​៥២លានដុល្លារ​អាមេរិក) កាលពី​៣​ឆ្នាំមុន​។

លោក Lampard ដែល​បានប​ង្ហាញពី​ស្នាម​ដាច់​រលាត់ដ៏​ធំ ត្រង់​ប្រអប់​ដៃ​យ៉ាង​ឆ្វេង​របស់លោក​នោះ បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ធ្វើ​ឲ្យ​ប្រអប់​ដៃ​របស់​ខ្ញុំ​បាក់ ក្នុងពេល​ធ្វើការ​អប​អរ​។ ខ្ញុំ​មានការ​ឈឺ​ចាប់​បន្តិច ប៉ុន្តែ ខ្ញុំ​មិនខ្វល់ឡើយ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia