បរទេស៖ អ្នកចាត់ការទូទៅក្រុម Everton លោក  Frank Lampard បានពណ៌នាពីទម្រង់លេងរបស់ក្រុម Everton ថា​ជារឿងដ៏ពិសេសមួយ ខណៈដែលរូបលោកបានដឹកនាំក្រុមឈ្នះពានរង្វាន់ Premier League ជាលើកទីមួយ ជាមួយនឹងក្លឹបថ្មី​បន្ទាប់ពីផ្តួលក្រុមភ្ញៀវ Leeds United ដោយលទ្ធផល៣ទល់និង០។

Frank Lampard 'absolutely delighted' with victory as Everton revival takes  off | Alloa and Hillfoots Advertiser

៣គ្រាប់របស់ Everton រកបានដោយការតែតបញ្ចូលទី២គ្រាប់របស់ប្រធានក្រុម  Sheamus Coleman  និង ​Michael Keane មុនពេល Richarlison បន្ថែមគ្រាប់បាល់ទីបីដោយការស៊ុតពីចំងាយ។ ជ័យជម្នះនេះ​​នាំអោ​យ​ក្រុមម្ចាស់ផ្ទះឃ្លាតចេញ៥ ពិន្ទុពីតំបន់កាត់ចោល បន្ទាប់ពីបញ្ចប់ការប្រកួតលីកកំពូល ៦ លើកចុងក្រោយ មិន​ដែល​ឈ្នះសោះ។

Lampard hails 'special' Everton performance on 'incredible afternoon' for  new boss

Van de Beek ដែលលេងខ្ចីជើងពី Man. Utd មានឪកាសបង្ហាញខ្លួនអោយ Everton ជា​លើក​ដំបូង ជាមួយ សមត្ថភាពបង្ហាញទម្រង់លេងដ៏មានឥទ្ធិពល ​នៅ​ក្នុង​តង់​ទី​មួយ ខណៈក្រុម ភ្ញៀវ Leeds Utd ហាក់ពិបាក​ក្នុង​ការ​ទប់ទល់ខណៈកីឡាករអន្តរជាតិហូឡង់រូបនេះបន្តបង្ហាញខ្លួនពេញម៉ោងតែម្តង។ ទោះយ៉ាងណាជ័យជំនះសប្តាហ៏ទី២២នាំអោយ Everton បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១៥ និងរក្សាមិនអោយដៃគូប្រកួតស៊ុត​បញ្ជូល​ទី( Clean Sheet) ជាលើកដំបូងក្នុង ១៣ ប្រកួតចុងក្រោយ៕

 

ប្រភពព័ត៍មាន៖ BBC