បរទេស៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ក្រុមបិសាចក្រហម Man Utd កីឡាករ Mason Greenwood បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro2020 រដូវក្តៅនេះដើម្បីយកឪកាសព្យាបាលរបួសរបស់ខ្លួនអោយបានជាសះស្បើយឡើងវិញ ។
កីឡាករវ័យក្មេងរូបនេះមានឈ្មោះក្នុងក្រុមតោកំណាចជាបណ្តោះអាសន្នចំនួន ៣៣ នាក់ក្រោមការកោះហៅរបស់លោក Gareth Southgate មុនការប្រកួតដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ។ ប៉ុន្តែគ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះទើបតែ បានប្រកាសជាផ្លូវការណ៏នៅថ្ងៃអង្គារនេះពីសមាជិកក្រុមទាំង ២៦ នាក់ចុងក្រោយ វ័យ១៩ឆ្នាំត្រូវបានដកចេញ ។
Man. Utd ក៏បានធ្វើសេចក្តីថ្លែងការណ៍មួយដោយបានបញ្ជាក់ថាការសម្រេចចិត្តត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងដើម្បីអនុញ្ញាតឱ្យGreenwoodបានព្យាបាលរបួសអោយបានឆាប់ជាសះស្បើយ។ ជាមួយគ្នានេះផងដែរ។ការកោះហៅGreenwood កាលពីសប្តាហ៍មុនគឺជាការចូលរួមលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសចាប់តាំងពីរូបគេត្រូវបានដកចេញពីក្រុមជម្រើសជាតិ ក្រោយពីទទួលការចោតប្រកាន់ថារំលោភបំពានលើច្បាប់បង្កាមេរោគកូវីត ១៩ នៅប្រទេសអ៊ីស្លង់កាលពីខែកញ្ញាឆ្នាំមុន៕
ប្រភពព័ត៍មាន៖ Goal