បរទេស៖ Jack Grealish បានលើកឡើងថា ថាខ្លួនមិនមានការសោកស្តាយនោះទេក្រោយពីសម្រេចចិត្តផ្លាស់ប្តូរសញ្ជាតិដើមពី​សាធារណ​​រដ្ឋអៀរឡង់មកចូលជម្រើសជាតិអង់គ្លេសនាពេលកន្លងមកនេះ។គួរបញ្ជាក់ថាខ្សែបម្រើប្រយុទ្ធស្លាបបច្ចុប្បន្នមាន វ័យ ២៥ ឆ្នាំដែលមានដើមកំណើតនៅទីក្រុង Birmingham ធ្លាប់ត្រូវបានចូលលេងបាន ៦ ដង​សម្រាប់​វ័យ​អាយុក្រោម ២១ ឆ្នាំអោយក្រុមជម្រើសជាតិអៀរឡង់មុនពេលបង្ហាញខ្លួនអោយក្រុមតោកំណាចអង់គ្លេស នៅឆ្នាំ ២០១៥ ។

Aston Villa star Jack Grealish sends seven-word message after Gareth  Southgate comments - Birmingham Live

ទោះបីជាការសម្រេចចិត្តនេះបានបង្កឱ្យមានប្រតិកម្មប្រឆាំងនឹងការចាកចេញរបស់រូបគេពីសញ្ជាតិដើម ជាមួយនិងការលើក សំណួរឡើងថាតើ Grealish អាចនិងរង់ចាំ៥ឆ្នាំទៀតបានទេ ប្រសិនជាចង់បង្ហាញខ្លួនអោយឈុតធំរបស់អង់គ្លេសក្រោយ លាលែងពីសញ្ជាតិដើម។ទោះយ៉ាងណាប្រធានក្រុម Aston Villa បានទទួលការកោះហៅពីសំណាក់គ្រូបង្វឹកលោក Gareth Southgate សម្រាប់ការប្រកួតក្របខ័ណ្ឌ Nations League ទល់នឹងអ៊ីស្លង់និងដាណឺម៉ាកកាលពីខែកញ្ញាឆ្នាំមុន។

Aston Villa sent timely Jack Grealish reminder ahead of the run-in -  Birmingham Live

Grealish ក៏បានបន្តចូលលេងក្នុងការប្រកួតកម្តៅសាច់ដុំទាំង២ប្រកួតចុងក្រោយមុនព្រឹត្តការណ៏អឺរ៉ូ ២០២០ កាលពី​សប្តាហ៍​មុន​និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ១១ នាក់ក្នុងចំណោមកីឡាករទាំង ២៦ នាក់របស់ ក្រុមជម្រើស​ជាតិ​អង់គ្លេស​ដែលមានប្រវត្តចូលលេងអោយជម្រើសជាតិមិនលើសពី ១០ ដងទេ។ប៉ុន្តែGrealish ជឿជាក់ថាការដាក់រលាយ​បញ្ចូលគ្នា​រវាងកីឡាករមានទេពកោសល្យវ័យក្មេងនិង កីឡាករមានបទពិសោធន៏ដែលធ្លាប់​ជូបរឿងជូរចត់អ្នក​ដែលជួបប្រទះ​នូវ​រឿងជូរចត់ក្រោយពីការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ២០១៨ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជា​រឿងដ៏ល្អបំផុត មួយ៕

 

ប្រភពព័ត៍មាន៖ Sportsmole