បរទេស៖ ក្រុមបិសាចក្រហម Man Utd ថានៅតែបន្ត​ការចាប់អារម្មណ៍និងតាមដាន​យ៉ាងខ្លាំងទៅលើកីឡាករ Ruben Neves របស់ក្រុម Wolverhampton យោងគេហទំព័រ 90min បានចុះផ្សាយ។កីឡាករវ័យ ២៤ ឆ្នាំរូបនេះបច្ចុប្បន្នកំពុង​មានកាតព្វកិច្ច​​ជាមួយក្រុម​ជម្រើស​ជាតិ​ព័រទុយ​ហ្កាល់សម្រាប់ព្រឹត្តការណ៏ប្រកួត យូរ៉ូ ២០២០ ធ្លាប់ បង្ហាញខ្លួនបាន៤០ដង​គ្រប់​ក្របខណ្ឌប្រកួតនិងងបានដើរតួនា​ទី​យ៉ាងសំខាន់សម្រាប់រដូវកាល ២០២០-២០២១ កន្លងទៅ។

Arsenal: 3 reasons Ruben Neves should not be signed

មានការលើកឡើងថាក្លឹបនិងអាចលក់Nevesចេញដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្តុរបស់ក្លឹបឡើងវិញ ដូច្នេះចង់មិនចង់ Wolvesនិងអាចដាក់លក់រូបគេនៅមុនរដូវកាលថ្មីចាប់ផ្តើម ហើយក្នុងនោះគឺក្លឹបជើងឯកអង់គ្លេស២០សម័យ បាន​នាំមុ​ខ​គេក្នុងការចរចារនាំយកNevesមកកាន់ទឹកដី Old Trafford ។

Arsenal sights are set on Wolves' Ruben Neves | Shropshire Star

ប្រភពខាងលើបន្តថាៈខ្សែបម្រើ-ប្រយុទ្ធស្លាបBruno Fernandes ក៏បានណែនាំដល់គណៈគ្រប់​គ្រងក្លឹប​ក្នុងការបញ្ចុះ​បញ្ចូលនាំយកមិត្ត​រួមជាតិរូបនេះក្នុងតម្លៃខ្លួនប្រមាណ ៣៥ លានផោនផងដែរ។ Neves ក៏មានទំនាក់ទំនង​ចង់បាន​ពីសំណាក់ក្លឹប Arsenal ក្រោយស៊ុតបញ្ចូលទីបាន ២០ ដងនិងបង្កើតឪកាសបញ្ចប់ទី ១០ ដងក្រោយ​បង្ហាញខ្លួនចំនួន ១៧៦ ប្រកួត​ក្រោយផ្ទេរមកកាន់កីឡាដ្ឋាន Molineux ពីក្លឹប Porto កាលពីឆ្នាំ២០១៧៕

 

ប្រភពព័ត៍មាន៖ Sportsmole