បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវគេរាយការណ៍ថានាំមុខក្លឹបកាំភ្លើងធំ Arsenal ក្នុងការចុះកុងត្រាយកខ្សែបម្រើឆ្នើមរបស់ក្លឹប Wolverhampton កីឡាករ Ruben Neves នៅទីផ្សាររដូវក្តៅនេះ។

Ruben Neves' rocket goal against Espanyol was a work of art - SBNation.com

ខ្សែបម្រើអន្តរជាតិព័រទុយហ្កាលរូបនេះត្រូវបានគេជឿជាក់ថានឹងអាចចាកចេញពីទឹកដី Molineux នៅទីផ្សាររដូវក្តៅនេះ ហើយក្លឹប Wolver អាចនឹងសម្រេចចិត្តលក់ខ្សែបម្រើឆ្នើមរបស់ខ្លួនរូបនេះក្នុងរង្វង់ទឹកប្រាក់ប្រមាណ៣៥លានផោន។ Arsenal គឺមានពាក្យចរចាររាមជាខ្លាំងជាមួយនឹងខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះនាពេលកន្លងទៅ ប៉ុន្តែបើយោងទៅតាមសារព័ត៍មាន talkSPORT បានអោយដឹងថាបច្ចុប្បន្នក្លឹប Manchester United កំពុងតែនាំមុខលើក្រុម Arsenal លើកិច្ចព្រមព្រៀងមួយនេះ។

Arsenal: 3 reasons Ruben Neves should not be signed

របាយការណ៍បានអោយដឹងថា Bruno Fernandes គឺអ្នកជម្រុញអោយ Neves ផ្ទេរទៅកាន់ទឹកដី Old Trafford ខណៈក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យមួយនេះកំពុងស្វែករកខ្សែបម្រើការពារការពារនៅអំឡុងទីផ្សារដោះដូររដូវក្តៅនេះ។ គួរបញ្ចាក់ផងដែលថា Neves គឺនៅកិច្ចសន្យាដល់ទៅ៣ឆ្នាំទៀតឯណោះជាមួយនឹងក្លឹប Wolver៕

 

ប្រភពព័ត៍មាន៖ Sportsmole