បរទេស៖ ក្លឹបយក្ស Real Madrid បានបញ្ជាក់ថា Sergio Ramos នឹងចាកចេញពីក្លឹបរដូវក្តៅនេះដោយគ្មានតម្លៃខ្លួន។

Real Madrid skipper Sergio Ramos to quit club - The Hindu

កីឡាករវ័យ ៣៥ ឆ្នាំដែលបាននៅជាមួយ Real Madrid តាំងពីឆ្នាំ ២០០៥ នឹងត្រៀមចាកចេញនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់នៅរដូវក្តៅនេះ។ ក្លិបយក្សនៅក្របខណ្ឌ La Liga មួយនេះបានប្រកាសកាលពីថ្ងៃពុធនេះថាពួកគេនឹងរៀបចំពិធីលាគ្នាជាមួយនឹងខ្សែការពាររូបនេះនៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងមានការធ្វើសន្និសីទកាសែតមួយផងដែរ។

Sergio Ramos leaves Real Madrid - Paudal

គួរបញ្ជាក់ផងដែលថា Sergio Ramos បានជួយអោយ Real Madrid ឈ្នះពានរង្វាន់ La Liga ៥លើក, UEFA Champions League ៤លើក, និង Copa Del Rey ២លើកផងដែរ។ ហើយអំឡុងប្រកបអាជីពនៅជាមួយនឹងក្លឹបដែលមានទីតាំងនៅប្រទេសអេស្ប៉ាញមួយនេះ ខ្សែការពាររូបនេះក៏ធ្លាប់បានជួយអោយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ២០១០ និង Euro នៅឆ្នាំ២០០៨ និង២០១២ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ និង Real Madrid រូបនេះបានបង្ហាញខ្លួនត្រឹមតែ២១ប្រកួតប៉ុណ្ណោះអោយក្លឹប Real Madrid នៅរដូវកាល២០២០/២១នេះដោយសារតែជួបប្រទះបញ្ហារបួស ខណៈក្លឹប Real Madrid បានបរាជ័យក្នុងការប្រជេងពាន La Liga ជាមួយនឹង AT Madrid ហើយនឹងធ្លាក់ត្រឹមវគ្គ៤ក្រុមចុងក្រោយនៃក្របខណ្ឌ Champions league៕

 

ប្រភពព័ត៍មាន៖ Sportsmole