បរទេស៖ តំណាងរបស់ខ្សែបម្រើ Jack Grealish មានទំនុកចិត្តថាក្រុម Aston Villa នឹងអនុញ្ញាតឱ្យកីឡាករអង់គ្លេសរូបនេះ​បញ្ចប់​ការ​ផ្ទេរក្នុងរង្វង់ទឹកប្រាក់បំបែកកំនត់ត្រាប្រមាណ១០០លានផោន ទៅកាន់ក្រុមមេឃខៀវ Manchester City នៅរដូវក្តៅនេះ យោងគេហទំព័រ The Sun បានចុះផ្សាយ ។បើទោះបីជា​កាពីតែនក្រុមវ័យ ២៥ ឆ្នាំដែលរកបាន ៧គ្រាប់​និងបង្កើតឪកាសបាន ១២ លើកក្នុងការបង្ហាញខ្លួន ២៧ ប្រកួតសម្រាប់ Aston Villa កាលពី​រដូវកាលមុនទើប​តែបាន​ចុះកុងត្រារយៈពេលយូរ​ជាមួយក្រុមលោក Dean Smith កាលពីខែកញ្ញាយ៉ាង​ណាក៏ដោយ។

Jack Grealish: England midfielder desperate to show how good he is on the  European stage | Football news - Insider Voice

មិនត្រឹមតែMan.City ដែលមានសក្តានុពលក្នុងការចុះហត្ថលេខានាំយកGreaish ក្នុងនោះដែរក្រុមតោខៀវ  Chelsea ត្រូវបានគេជឿជាក់ថាបានបង្ហាញការចាប់អារម្មណ៍ក្នុងការប្រជែងចុះហត្ថលេខានាំយករូបគេមករួមក្រុមមុនរដូវកាល ថ្មី ២០២១-២០២២ចាប់ផ្តើមផងដែរ ។ប្រភពខាងលើបន្តថាៈ Man City នឹងមិនធ្វើការដេញថ្លៃជាផ្លូវការនៅឡើយទេ ពោលគឺត្រូវរង់រហូតដល់បញ្ចប់ព្រឹតិការណ៏ អឺរ៉ូ ២០២០ ប៉ុន្តែក្រុមជើងឯកPremier League ពិតជាមានបំណង ចង់ អោយGrealishផ្លាស់មកកីឡាដ្ឋាន Etihad Stadium នៅខែកក្កដាសម្រាប់ចូលរួមហ្វឹកហាត់ត្រៀម ចូលរួមរដូវ កាល ថ្មី ២០២១-២០២២ខាងមុខនេះ។

Jack Grealish injury news: Aston Villa midfielder out vs Fulham - The  Athletic

កំលុងពេលប្រកបអាជីពនៅទឹកដីVilla Park កីឡាករដើមកំណើតអៀឡង់រូបនេះរកបានគ្រាប់បាល់បញ្ចូលទី ៣២ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ៤៣ ដងក្នុងការបង្ហាញខ្លួនចំនួន ២១៣ ប្រកួត  ខណៈដែលរូបគេចូលលេងបាន ៦៨ នាទីដោយបង្កើតឪកាសបញ្ចប់ទីអោយRaheem Steling នៃជ័យជម្នះ ១ទល់និង០ ពេលអង់គ្លេសផ្តួលសាធារណរដ្ឋ ឆែក កាលពីយប់ថ្ងៃអង្គារ។