បរទេស៖ ក្រុមមាន់ខ្នាយមាស Tottenham បានតែងតាំងលោក Nuno Espirito Santo ដែលជាអតីតគ្រូបង្វឹកក្រុម Wolves ធ្វើជាអ្នកចាត់ការថ្មី​របស់​ពួកគេក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ។ គួរបញ្ជាក់ថាបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្រុម​ Wolves កាលពីខែឧសភាបន្ទាប់ពីជួយជ្រោមជ្រែងក្លឹបអោយមានមុខមាត់នៅក្របខណ្ឌ Premier League ចំនួន បួនរដូវកាល ។​

Tottenham appoint Nuno Espírito Santo as manager on two-year deal |  Tottenham Hotspur | The Guardian

ហើយ​អ្វីដែលល្អបំផុតនោះគឺអតីតកីឡាករអ្នកចាំទីក្រុម Porto រូបនេះបាននាំក្រុមឡើងពីក្របខណ្ឌលីកលំដាប់ទី២ និងបានជួយពួកគេឈាន​ដល់ វគ្គ៨ក្រុម​ចុង​ក្រោយពាន Europa Leagueផងដែរ ។ Spurs បានបណ្តេញលោក Jose Mourinho ចេញពីតំណែងកាលពីខែមេសាពោលគឺមុនពេលដែលពួកគេត្រៀមប្រកួត​វគ្គផ្តាច់ព្រ័ត្រ​Carabao Cup ជាមួយ​និង និងMan.City ។ពួកគេក៏បានតែងតាំងអតីតខ្សែបម្រើ Ryan Mason វ័យ២៩ ឆ្នាំអោយបន្តដឹកនាំ​រហូត​ដល់​ដំណាច់រដូវកាលចាស់ ។ លោកNunoបានបញ្ចេញអារម្មណ៏ពិតថាពិតជាមានភាពរីករាយនិងកិត្តិយសដ៏ធំធេងដែលបានមកចូលរួមជាមួយTottenham ហើយ ខ្ញុំរីករាយនិងទន្ទឹងរង់ចាំការចាប់ផ្តើមការងារនេះ។យើងត្រូវតែចាប់ផ្តើមធ្វើការភ្លាមៗនៅពេលដែលរដូវកាលមុនចាប់ផ្តើមនៅប៉ុន្មានថ្ងៃទៀត។

Nuno Espirito Santo is on shaky ground at Tottenham from the off but his  record shows he could be a canny hire | Evening Standard

លោកNuno និងត្រូវដឹកនាំTottenhamជួបជាមួយក្លឹបចាស់របស់ខ្លួននាកីឡាដ្ឋាន Molineux សម្រាប់សប្តាហ៏ទី២នៅក្របខណ្ឌ​Premier League នាថ្ងៃទី ២២ ខែសីហាខាងមុខនេះ។ទោះយ៉ាងណាក្លឹបក៏កំពុងតែប្រឈមនិងការបាត់បង់ខ្សែប្រយុទ្ធ Harry Kane វ័យ ២៧ ឆ្នាំ ក្រោមការដឹកនាំរបស់លោកNuno រឺយ៉ាងណា ?បើទោះបីជាប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​បានបញ្ជាក់ប្រាប់​កាលពីខែ​ឧសភា​ថា នឹងមានការសន្ទនាពីអនាគតរបស់ខ្លួនជាមួយប្រ​ធាន​​ក្លិប Tottenham លោក Daniel Levy បន្ទាប់ពីព្រឹត្តិការណ៏Euro២០២០៕

 

ប្រភពព័ត៍មាន៖ BBC