បរទេស៖ Barcelona បានត្រៀមអនុញ្ញាតិអោយ កីឡាករ Miralem Pjanic និង Samuel Umtiti ចាកចេញពីក្លឹប មុន​កិច្ច​សន្យារបស់ពួកគេអស់សុពលភាពព្រោះថាគ្មានកីឡាករណាម្នាក់ក្នុងចំណោមពួកគេស្ថិតក្នុងផែនការប្រើប្រាស់របស់គ្រូបង្វឹកលោក Ronald Koeman ទេ។ ខ្សែបម្រើសញ្ជាតិបូស្នីPjanic ទើបតែចាប់ផ្តើមការប្រកួត​លីកកំពូល​អេស្បាញ La Liga ចំនួន ៦ ប្រកួតសម្រាប់ក្រុមយក្សកាតាឡាន់កាលពីរដូវកាលមុនក្រោយចាកចេញពី Juventus ខណៈខ្សែការពារ កណ្តាលសញ្ជាតិ បារាំង Umtiti បានចូលលេងតែ៦ លើកដូចគ្នា​កាលពី​រដូវ​កាល​ចាស់នៅ La Liga។

Barcelona offer to release Pjanic and Umtiti as they attempt to slash wage  bill | Goal.com

Umtiti ដែលមិនបានជាប់ឈ្មោះសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏Euro២០២០ នៅតែកុងត្រាមានរយៈ​ពេល​​ពីរឆ្នាំ​ទៀតនៅទឹកដី Camp Nou ខណៈ Pjanic មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ខែមិថុនាឆ្នាំ ២០២៤ ។ Umtiti ធ្លាប់មានទំនាក់ទំនងជាមួយក្រុមបិសាចក្រហម Manchester United និងក្រុម Arsenal ខណៈដែល Tottenham Hotspur ថ្មីៗនេះត្រូវបានគេជឿជាក់ថាមានចំណាប់អារម្មណ៍លើ Pjanic ។

Barça are giving up players to keep Messi – Archyworldys

ប៉ុន្តែយោងគេហទំព័រ Goal បានបញ្ជាក់ប្រាប់ថាចង់អោយកីឡាករបម្រុងទាំងពីររូបនេះ ឈានដល់ការព្រមព្រៀង​គ្នាជាមួយនិងការបញ្ចប់ដោយសំណងដោយអនុញ្ញាតិអោយពួកគេចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវកាលនេះ។​ប្រភពបន្តថាក្លិបយក្ស La Liga ចង់បង្កើនទំហំថវិការបស់ពួកគេដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មី​ជាមួយ​ប្រធាន​ក្រុម Lionel Messi ក្រោយពីកិច្ចសន្យារបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះក្លាយជាកីឡាករដែលអាចផ្ទេរ ចេញដោយគ្មានតម្លៃខ្លួន(Free Transfer)កាលពីថ្ងៃទី១កក្កដា២០២១កន្លងទៅ៕

 

ប្រភពព័ត៍មាន៖ Sportsmole