បរទេស៖ សមាជិកជ័យលាភី Euro ២០២០ របស់ក្រុមអសូរីអ៊ីតាលីខ្សែបម្រើ Manuel Locatelli បានក្លាយជាគោលដៅចង់បាន​ពី​សំណាក់ក្លឹបធំពីរគឺ Juventus និង Arsenal ខណៈដែលកីឡាកររូបនេះនៅឡើយសម្រេចចិត្ត​ពីអនាគត​របស់ខ្លួន​ជា​មួយ​ក្រុម Sassuoloនោះទេ។

Arsenal 'want Locatelli but will only pay £40m as Juve also target Sassuolo  ace'

Locatelli កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៥ ដងសម្រាប់ក្រុម Azzurri នៅក្នុងយុទ្ធនា​ការEuro២០២០ ​ដែលក្នុងនោះទទួលបានជោគជ័យរួមទាំងការបង្ហាញខ្លួនពីកៅអីបម្រុងអំឡុងពេលប្រកួតម៉ោងបន្ថែមក្នុងជ័យជម្នះថ្ងៃអាទិត្យលើក្រុមម្ចាស់ផ្ទះអង់គ្លេសនិង រកបាន២គ្រាប់ពេលផ្តួលស្វីសក្នុងលទ្ធផល ៣-០ លើក្រុមជម្រើសជាតិស្វ៊ីស។

afcstuff on Twitter: "Arsenal have offered the best financial package to  Sassuolo for Manuel Locatelli, however, the player wants to play for  Juventus. Edu Gaspar will speak to Locatelli to convince him

Lucatelliក៏បានដើរតួនាទីដ៏សំខាន់ជួយឱ្យ Sassuolo ឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខ័ណ្ឌ Serie A ស្របពេល​គ្រូបង្វឹកក្លឹបSassuolo លោក Giovanni Carnevali បានបង្ហើបប្រាប់កាលពី ដើមខែកក្កដា២០២១នេះថា Locatelli មានតំលៃខ្លួនប្រមាណ ៥០ លានផោនប្រសិនជាមានក្លឹបណាចង់ចរចារនាំយករូបគេទៅរួមក្រុមនោះ៕

 

ប្រភពព័ត៍មាន៖ Besoccer