បរទេស៖ ខ្សែ​បម្រើ Manuel Locatelli ដែល​ជា​សមា​ជិក​លើក​ពាន Euro ឆ្នាំ​២០២០​ បាន​ចូលរួម​ជាមួយ​នឹងក្លិប Juventus ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ ពីក្លិប Sassuolo​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាសរបស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Serie A មួយ​នេះ កាលពីថ្ងៃពុធ​។ ខ្សែ​បម្រើ Locatelli បាន​ស៊ុត​បាល់​បញ្ចូលទី​២គ្រាប់ក្នុង​ចំណោម​ការ​ប្រកួត​៥លើក ខណៈ​ដែលអ៊ីតាលី បានលើកពាន Euro កាលពីខែកក្កដា​។

Juventus នឹង​ត្រូវ​តែចុះ​ហត្ថលេខា​ជាមួយ​នឹង Locatelli ជា​អចិន្ត្រៃយ៍ នៅក្នុង​ឆ្នាំ​២០២៣ សម្រាប់​តម្លៃខ្លួន​៣៧,៥លាន​អឺ​រ៉ូ (ស្មើនឹង​៤៣,៥លានដុល្លារ​អាមេរិក) ដែលក្នុង​រាប់ញ្ចូលទាំងប្រាក់ឧបត្ថម្ភនានា ផងដែរ បន្ទាប់ពីការ​ខ្ចីជើងរបស់គេបញ្ចប់​។ កីឡាករវ័យ២៣ឆ្នាំរូបនេះ បានបង្ហាញខ្លួន​ក្នុងក្រប​ខ័ណ្ឌកំពូលរបស់អ៊ីតាលីជាលើកដំបូងជាមួយនឹងក្លិប AC Milan កាលពីឆ្នាំ២០១៦ ក្រោយពីបានអភីវឌ្ឍចេញពីក្រុមយុវជនរបស់ក្លិប Atalanta នៅមុនពេលផ្ទេរទៅកាន់ក្លិប Sassuolo ក្នុងរយៈពេល២ឆ្នាំក្រោយមក​។

Juventus បានឲ្យដឹងថា៖ «បន្ថែមទៅលើ​សមត្ថភាពរកបានគ្រាប់បាល់របស់គេ Manuel ក៏មានសមត្ថភាព និងរឹងមាំក្នុង​តំបន់​បម្រើ​ផង​ដែរ ហើយ​និង​នាំយកកម្រិតនោះមកកាន់ក្លិប​របស់យើង»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia