បរទេស៖ ក្លឹប Atletico Madrid និង Barcelona កំពុងបង្កើនការពិភាក្សាគ្នាលើកិច្ចព្រមព្រៀងដោះដូរកីឡាករ Saul Niguez និង Antoine Griezmann យោងតាមអ្នកកាសែតអ៊ីតាលីដ៏ល្បីល្បាញលោក Fabrizio Romano បានលើកឡើង ។

Barcelona | Atletico Madrid: Who is the winner in the potential Griezmann- Saul swap deal? | Marca

គួរកត់​សម្គាល់ថាការរំពឹងទុកជុំវិញអនាគតរបស់ខ្សែប្រយុទ្ធអន្តរជាតិបារាំង Griezmann នៅទឹក​ដី Camp Nou បានកើត​មានឡើងនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយថ្មីៗនេះ បន្ទាប់ពី Barcelona កំពុងរងសម្ពាធ​ក្នុងការ​កាត់​បន្ថយថវិកា​ប្រាក់​ឈ្នួលកីឡាករមួយចំនួនដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរខ្សែបម្រើអន្តរជាតិអេស្បាញSaulដែលបាត់បង់ឪកាសចូលលេងជម្រើស១១នាក់ដំបូងនៅទឹកដី Wanda Metropolitano ក្រោមការដឹកនាំ ក្រោមការដឹកនាំរបស់លោក Diego Simeoneទោះបីជាពួកគេបានឈ្នះជើង​ឯកកាល​ពី​រដូវកាលមុន ។

Barça transfer news: Latest on Griezmann & Saul swap deal

Saulក៏មិនបានជាប់ឈ្មោះបង្ហាញខ្លួននៅព្រឹត្តការណ៏ Euro២០២០  ក្រោមការដឹកនាំរបស់លោក Luis Enrique បាននិង​កំពុង​សម្លឹងឪកាសចាកចេញពីក្លឹប។ ប្រភពខាងលើបន្តថា បច្ចុប្បន្ននេះភាគីទាំងពីរកំពុងចរចាគ្នាអំពី​តម្លៃ​ចុ​ងក្រោយព្រោះ Barcelona ចង់ ឲ្យ At.Madrid  ដាក់ បន្ថែមទឹកប្រាក់បូករួមជាមួយSaulក្នុងកិច្ចព្រមព្រៀង​ដោះដូរ​ជា​មួយអតីតខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ។ក្នុងនោះដែរLiverpool និងChelsea បាននិងកំពុងតាមដានយ៉ាងដិតដល់ទៅ​លើ​ស្ថាន​ការណ៍​របស់ខ្សែប្រយុទ្ថបារាំងវ័យ ២៦ ឆ្នាំរូបនេះផងដែរ។ Griezmann ធ្លាប់ បង្ហាញខ្លួនអោយ At.Madrid  នៅចន្លោះឆ្នាំ ២០១៤ និង ២០១៩ ដោយរកបាន ១៣៣ គ្រាប់និង​បង្កើតឪកសបញ្ចប់ទី(Assist) ៥០ ដងក្នុង ២៥៧ ប្រកួត មុនពេលចាកចេញទៅក្លឹបយក្សកាតាឡាន់នៅឆ្នាំ ២០១៩៕

 

ប្រភពព័ត៍មាន៖ Sportsmole