បរទេស៖ ក្លឹបបិសាចក្រហម Manchester United ក្លាយជាក្លឹបចុងក្រោយហើយដែលក្លឹប FC Barcelona បានផ្តល់សំណើរខ្សែប្រយុទ្ធ Antoine Griezmann នៅរដូវក្តៅនេះ។

Barcelona news: What next for Antoine Griezmann after swap deal collapse? |  FootballTransfers.com

ក្លឹប Barcelona ត្រូវបានគេជឿជាក់ថាមានគម្រោងក្នុងបញ្ចេញខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះចេញអំឡុងទីផ្សាររដូវក្តៅនេះ  ដែលរូបគេបច្ចុប្បន្នគឺជាកីឡាករដែលមានថ្លៃឈ្នួលថ្លៃជាងគេបំផុតនៅទឹកដី Camp Nou បន្ទាប់ពី Lionel Messi បានផុតកុងត្រាជាមួយនឹងក្លឹប Barcelona កាលពីពេលកន្លងទៅ។ ប្រធានក្លឹប Barca លោក Joan Laporta ត្រូវបានណែនាំដោយប្រធានក្រុម La Liga អោយកាត់បន្ថយវិក័យប័ត្រប្រាក់ឈ្នួលរបស់កីឡាករពួកគេបានតាមការកំណត់មុនពេលយុទ្ធនាការឆ្នាំ ២០២១-២២ ចាប់ផ្តើមដើម្បីគោរពតាមបទបញ្ញត្តិយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ។

Messi 'reign of terror' to blame for Griezmann struggles, says forward's  former advisor

បច្ចុប្បន្នកីឡាករ Sergio Aguero, Memphis Depay និង Eric Garcia មិនទាន់អាចចុះក្នុងបញ្ចីរបស់ក្លឹប Barcelona បាននៅឡើយទេសម្រាប់រដូវកាលថ្មីខាងមុខនេះ បន្ទាប់ពីពួកគេបានផ្ទេរមកកាន់ទឹកដី Camp Nou កាលពីកន្លងទៅដោយគ្មានតម្លៃខ្លួន។ Griezmann បានផ្ទុះនៅពាក្យចរចាមរាមទាក់ទងនឹងការត្រលប់ទៅកាន់ក្លឹប AT Madrid វិញ ដោយក្លឹប Barcelona មិនបំណងចង់យកខ្សែប្រយុទ្ធរូបនេះប្តូរជាមួយនឹង Saul Niguez របស់ក្លឹប AT Madrid។

Salta lo scambio tra Griezmann e Saúl, in mezzo c'è la Juventus

ជ័យលាភី World Cup 2018 រូបនេះក៏ត្រូវបានគេជឿជាក់ថាត្រូវបានក្លឹប Barcelona ផ្តល់សំណើរទៅកាន់ក្លឹបធំៗនៅទឹកដីអង់គ្លេសមានដូចជា Chelsea និង Manchester City ខណៈបើយោងទៅតាមសារព័ត៍មាន Daily Mirror ចុះផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថាក្លឹប Manchester United បានក្លាយជាក្លឹបចុងក្រោយហើយដែលក្លឹប Barcelona បានផ្តល់សំណើរទៅ។ ទោះបីជាយ៉ាងការផ្ទេរ Griezmann ទៅកាន់ទឹកដី Old Trafford ទំនងជាមិនអាចកើតឡើងបានឡើយនៅរដូវក្តៅនេះដោយក្លឹប Man United បច្ចុប្បន្តត្រៀមទឹកប្រាក់ជាច្រើន និងផ្តោតជាខ្លាំងលើកិច្ចព្រមព្រៀង Raphael Varane របស់ក្លឹប Real Madrid៕

 

ប្រភពព័ត៍មាន៖ Sportsmole