បរទេស៖ ខ្សែ​ប្រយុទ្ធ Antoine Griezmann បានចូលរួម​ជាមួយនឹងក្លិប Atlético Madrid ក្នុងការ​ផ្ទេរ​ដ៏មិននឹកស្មានដ​ល់​មួយ ពីក្លិប Barcelona ក្នុងលក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល ជាមួយនឹងការ​កតព្វ​កិច្ច​ក្នុការទិញ​យក​ដាច់​សម្រាប់​តម្លៃ​ខ្លួន​៤០​លាន​​អឺ​រ៉ូ (ស្មើនឹង​៤៧,២២លានដុល្លារ​អាមេរិក)​។

​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៣៣​គ្រាប់​ក្នុងការ​ប្រកួត​២៥៧​លើក សម្រាប់ក្រុម Atletico មុន​នឹង​ចាក​ចេញ​កាលពីឆ្នាំ​២០១៩ ក្រោយពី​ក្លិប Barcelona បាន​ចំណាយ​ប្រាក់​រំលាយ​កិច្ច​សន្យា​ចំនួន​១២០លាន​អឺ​រ៉ូ (ស្មើនឹង​១៤៧​លាន​ដុល្លារ​អាមេរិក)​​។ ប៉ុន្តែ Griezmann វ័យ​៣០​ឆ្នាំ បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ត្រឹម​តែ​៣៥​គ្រាប់​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​១០២លើក និង​បាន​ត្រឹម​​តែ​អាច​ឈ្នះ​ពាន Copa del Rey តែ​មួយ​ប៉ុណ្ណោះ ជាមួយនឹងក្លិប Barcelona​។ រូប​គេ​គឺ​ជាកីឡាករ​ទី​១១ដែល​បាន​ចាក​ចេញពី​​ក្លិប​កំពុង​តែ​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ Barcelona នៅ​រដូវ​ក្តៅនេះ ក្នុងនោះ​រាប់​បញ្ចូល​​ទាំង Lionel Messi ផងដែរ​។

ក្លិប Barcelona ត្រូវ​តែ​អនុ​ញ្ញាត​ឲ្យ​ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់​ពួកគេ​ចាក​ចេញ ដើម្បី​អាច​ឆ្លើយ​តប​ទៅ​​រច​នា​សម្ព័ន្ធ​ប្រាក់​ខែ​របស់​ក្រប​ខ័ណ្ឌ La Liga ហើយ Messi បាន​ចូល​រួម​ជាមួយនឹងក្លិប Paris St-Germain​។ Griezmann គឺ​ជា​កីឡាករ​ទី​៣​ដែល​ត្រូវ​បាន​លក់​ចេញ​ពី​ក្លិប Barcelona នៅ​ថ្ងៃ​​ចុង​​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian