បរទេស៖ Barcelona បានបញ្ឈប់គោលដៅចង់បានខ្សែបម្រើ Saul Niguez ជាថ្នូរនិងការដោះដូរជាមួយ Antoine Griezmann ហើយបង្វែរមករកខ្សែប្រយុទ្ធវ័យក្មេង Joao Felix ជំនួសវិញ។​ យោងគេហទំព័រ Sport   បាន​ចុះ ផ្សាយ​​ថា: ក្លឹបយក្សកាតាឡាន់បានសម្រេចផ្លាស់ប្តូរកិច្ចព្រមព្រៀងដោះដូរកីឡាករទាំងពីរ​ខាងលើជាមួយមូល​ហេតុ​​សំខាន់បំផុតនោះគឺផ្នែកហិរញ្ញវត្តុតែម្តង ។

Barcelona | Atletico Madrid: Who is the winner in the potential Griezmann-Saul swap deal? | Marca

ការសម្រេចចិត្តសាជាថ្មីនៅពេលនេះ ដោយសារ Joao Felix  មានតម្លៃខ្លួន​ស័ក្តសមជាង Saul Niguez  ។ ក៏ព្រោះ​តែការពិតក្រុមអ្នកមានបុណ្យចង់បានទឹក​ប្រាក់បន្ថែម ១៥ លាន​​​អឺរ៉ូលើការដោះដូររវាងកីឡាករ​អន្តរជាតិ​បារាំង​និងអេស្បាញរូបនេះប៉ុន្តែត្រូវ Atletico Madrid បដិសេធ។ ជាមួយគ្នានេះដែរទឹកប្រាក់មួយចំនួន​មក​ពីមូលហេតុខាងលើនេះគឺចាំបាច់សម្រាប់បន្តកិច្ចសន្យាដល់ Leo Messi យ៉ាងណា​មិញ​កីឡាករខ្សែបម្រើស្លាប​សញ្ជាតិ​ព័រទុយ​ហ្កាល់គឺអាចនិងធ្វើអោយ Atletico Madrid ពិចារណា​ដោះដូរសាជាថ្មីក៏ព្រោះតែFelix មានតម្លៃ​ខ្លួន​សមស្របជាងSaul។

Barcelona | Transfer Market: The first swap Barcelona wanted: Griezmann for Joao Felix | Marca

Barcelona នៅតែបន្តតាមដានយ៉ាងខ្ជាប់ខ្ជួននិងត្រៀមផ្តល់ជូនសំណើរសមស្របដល់ Leo Messi នូវកិច្ច​សន្យាថ្មីបន្ទាប់ពីប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបច្ចុប្បន្នគ្មានក្រុមណាមួយ​ដែលផ្តល់ការដេញថ្លៃជាផ្លូ​វ​ការណ៏​នៅឡើយ ស្របពេលនៅសល់​មួយខែទៀតដែលលីកកំពូលអេស្បាញនិងចាប់ផ្តើមរដូវកាលថ្មី៕

 

ប្រភពព័ត៍មាន៖ Besoccer