បរទេស៖ ​​Ousmane Dembele បានយល់ព្រៀមចុះកិច្ចព្រមព្រៀងជាមួយ Barcelona លើកិច្ចសន្យារយៈពេល ២ ឆ្នាំបន្តលេងនៅទឹកដី Camp Nou ។​

Ousmane Dembele 'agrees two-year contract at Barcelona' - Sports Mole

គួរបញ្ជាក់ថាកិច្ចសន្យារបស់ខ្សែប្រយុទ្ធស្លាបក្រុមមាន់គក​បារាំងជាមួយក្លឹបយក្សកាតាឡានបានផុតកំណត់នៅចុងខែមិថុនា រួចទៅ ហើយខណៈភាគីទាំងពីរនៅឡើយបញ្ចប់ការចរចារបន្តកុងត្រាថ្មីនោះទេ។ សមាជិកជ័យលាភី World Cup ២០១៨រូបនេះ បានកន្លង មកទទួលការចាប់អារម្មណ៏ពីសំណាក់តោខៀវ Chelsea និង ក្រុមអ្នកមាន បារាំងParis Saint-Germain ដែលកន្លងមកបានបង្ហាញការចាប់អារម្មណ៏ចង់ចុះហត្ថលេខាផ្ទេរយកDembele ដោយគ្មានតម្លៃ ខ្លួន (Free Transfer) ផងដែរ។

Ousmane Dembele returns to Barcelona ahead of contract renewal - Football  España

ប៉ុន្តែយោងតាមអ្នកកាសែតអ៊ីតាលីដ៏ល្បីល្បាញជំនាញការដោះដូរកីឡាករលោក Fabrizio Romano បានបញ្ជាក់ថាកិច្ចព្រមព្រៀងរវាង ភាគីទាំងពីរខិតជិតជាផ្លូវការណ៏ហើយ។លោកRomano បន្តថាៈDembele បានយល់ព្រម គ្រប់លក្ខណ្ឌទាំងអស់ ជាមួយកិច្ចសន្យា​ថ្មី​មាន សុពលភាព​ដល់​ខែ​មិថុនា ឆ្នាំ ២០២៤ ជាមកាត់​បន្ថយ​ប្រាក់​ខែ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​របស់ Barcelona៕

 

ប្រភពព័ត៍មាន៖ Sportsmoleខ្សែប្រយុទ្ធ Barcelona យល់ព្រមចុះកុងត្រាថ្មី២ឆ្នាំទៀត